logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន ថ្លែងប្រាប់សភាដាណឺម៉ាកថា “ថ្ងៃនៃសេរីភាពរបស់យើងជិតមកដល់ហើយ
 

In this image provided by the Ukrainian Presidential Press Office, Ukrainian President Volodymyr Zelenskyy attends a joint news conference with U.N. Secretary-General Antonio Guterres in Kyiv, Ukraine, Thursday, April 28, 2022. (Ukrainian Presidential Press Office via AP)

លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

លោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានថ្លែងសុន្ទរកថា ទៅកាន់សភា ដាណឺម៉ាក នៅចំថ្ងៃទិវាសេរីភាពនៃប្រទេសដាណឺម៉ាក។ លោកបានថ្លែងថា ទាហានរុស្ស៊ីបានប្រើប្រាស់ អាវុធមីស៊ីល ១,៩៩៣គ្រាប់ មកលើអ៊ុយក្រែន “ប៉ុន្តែសង្រ្គាមបានចាប់ផ្តើមជាថ្មី នៅទីនេះ និងពេលនេះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយសង្រ្គាមនេះនឹងមិនបញ្ឈប់នៅលើទឹកដីរបស់យើងទេ”។ កាលពីថ្ងៃទី២៩ ខែ មីនា​ ឆ្នាំ២០២២ លោកធ្លាប់បានប្រាប់ថា ជនឈ្លានពានរុស្ស៊ីបានបំផ្លាញ មជ្ឈមណ្ឌលបណ្តុះបណ្តាល ៧៧៣ទីតាំង នៅក្នុងប្រទេសរបស់យើង ហើយពេលនេះ បានកើនឡើង ១ជា២ ដល់ ១,៥៨៤ទីតាំង។

រុស្ស៊ីនឹងមិនបញ្ឈប់សង្រ្គាមទេ ពួកគេនៅតែសុបិនចាប់យកអ៊ុយក្រែន និងប្រទេសអឺរ៉ុបដទៃទៀត។ ពួកគេចង់លុបបំបាត់សេរីភាព នៅក្នុងអឺរ៉ុប ប៉ុន្តែសុបិនរបស់ពួកគេនឹងមិនអាចក្លាយជាការពិតនោះឡើយ។ ក្តីសុបិននៃសន្តិភាព ត្រូវតែក្លាយជាការពិត ក្តីសុបិនរបស់យើង និងរបស់អ្នក គឺដូចកាលពី ៧៧ឆ្នាំកន្លងមក។  លោក  Volodymyr  Zelenskyy  បានថ្លែងថា លោកជឿជាក់ថា ថ្ងៃនៃសេរីភាពរបស់យើង គឺជិតមកដល់ហើយ៕

https://www.thenationalnews.com/world/europe/2022/05/05/our-day-of-liberation-is-approaching-zelenskyy-tells-danish-parliament/

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`