logo logo
banner1
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់ ថាបានត្រៀមរៀបចំអ្វីគ្រប់យ៉ាងរួចរាល់ហើយ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកសភា
 

លោក Bassam Mawlawi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់

លោក Bassam Mawlawi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋលីបង់បានប្រកាសថា បានត្រៀម រៀបចំអ្វីគ្រប់យ៉ាងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា។ ការបោះឆ្នោតសភានឹងកើតឡើងយ៉ាង ពិតប្រាកដ។ អ្វីគ្រប់យ៉ាងបានត្រៀមរួចរាល់ហើយ កងកម្លាំងសន្តិសុខ បានត្រៀមរួចរាល់ទាំងស្រុង និង មិនស្ទាក់ស្ទើរ ក្នុងការបំពេញតួនាទីរបស់ខ្លួនោះឡើយ។ លោក Mawlawi បានថ្លែងបញ្ជាក់បែបនេះ នៅ ក្នុងបទសម្ភាសផ្តាច់មុខមួយ ជាមួយប៉ុស្តិទូរទស្សន៍ Al-Hurra។

បេក្ខជនសរុបចំនួន ៧១៨រូប ក្នុងនោះមានស្រ្តីចំនួន ១១៨រូប កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោត ដណ្តើមអាសនៈទាំង ១២៨ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាលីបង់ដែលគ្រោងធ្វើឡើង នៅថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២២។ ប្រទេសលីបង់ កំពុងតែត្រូវការរៀបចំការបោះឆ្នោតជ្រើសតាំងសមា ជិកសភាជាចាំបាច់ ដែលការបោះឆ្នោតនេះស្ថិតក្នុងចំណោមលក្ខខណ្ឌជាច្រើន ដែលដាក់ចេញដោយ អង្គការអន្តរជាតិនានា និងប្រទេសម្ចាស់ជំនួយ ដើម្បីពង្រីការគាំទ្ររបស់ពួកគេទៅកាន់ប្រទេសដែលរង ដោយវិបត្តិមួយនេះ៕

https://www.bignewsnetwork.com/news/272539904/all-preparations-for-lebanese-parliamentary-elections-completed-minister



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`