ព្រឹទ្ធសភាសហរដ្ឋអាមេរិកតម្រូវឱ្យក្រុមហ៊ុនសាធារណៈរាយការណ៍អំពី កិច្ចការជំនួញជាមួយតំបន់ Xinjiang ប្រទេសចិន
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានប្រកាសជាផ្លូវការអំពី សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស២ស្តីពី កំណែទម្រង់តួនាទីភារកិច្ចរបស់ស្ថាប័នអយ្យការនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយ នៅមុនចប់អាណត្តិរបស់លោកនៅសប្តាហ៍ខាងមុខនេះ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់ការលុបចោលទាំងស្រុងនូវសិទ្ធិអំណាចស៊ើបអង្កេតរបស់ស្ថាប័នអយ្យការ។ ការផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ទាំងពីររបស់លោក Moon បែបនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យបានអនុម័តសេចក្តីព្រាងច្បាប់ដែលនៅសេសសល់ចុងក្រោយស្តីពី កំណែទម្រង់តួនាទីភារកិច្ចរបស់ស្ថាប័នអយ្យការ តាមរយៈរដ្ឋសភា ចំពេលដែលគណបក្សប្រឆាំងធ្វើបាតុកម្ម ដើម្បីបញ្ចប់ការជំរុញរបស់ខ្លួនឱ្យកាត់បន្ថយ និងលុបចោលទាំស្រុងនូវអំណាចស៊ើបអង្កេតរបស់ស្ថាប័នអយ្យការនេះ។
នៅមុនការពិនិត្យពិភាក្សាលើសចក្តីព្រាងច្បាប់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយនេះ លោក Moon បានថ្លែងថា «ការព្រួយបារម្ភអំពី អព្យាក្រឹត្យភាពនយោបាយ ភាពត្រឹមត្រូវ និងភាព យុត្តិធម៌ពិតប្រាកដនៅក្នុងការស៊ើបអង្កេតរបស់ស្ថាប័នអយ្យការ នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ»។ «មានការវាយតម្លៃថា វានៅមិនទាន់គ្រប់គ្រាន់ដើម្បីទទួលបាននូវទំនុកចិត្តពីសាធារណជន ដែល ជាហេតុធ្វើឱ្យសភាត្រូវចាត់វិធានការបន្ថែមនៅក្នុងការស៊ើបអង្កេត និងដីការចោទប្រកាន់ដោយឡែកពីគ្នា»។
ច្បាប់មួយក្នុងចំណោមច្បាប់ជាច្រើនទៀត មានគោលបំណងកំណត់អំពី វិសាលភាពនៃការស៊ើបអង្កេតបន្ថែមរបស់ស្ថាប័នអយ្យការ ខណៈពេលដែលច្បាប់ផ្សេងៗទៀត គ្រោងកាត់បន្ថយសិទ្ធិអំណាចស៊ើបអង្កេតរបស់ស្ថាប័នអយ្យការចំពោះតែបទល្មើសព្រហ្មទណ្ឌ ២ ប្រភេទប៉ុណ្ណោះ គឺបទល្មើសព្រហ្មទណ្ឌសេដ្ឋកិច្ច និងបទល្មើសព្រហ្មទណ្ឌពុករលួយ ពីក្នុងចំណោមបទល្មើស ៦ ប្រភេទ នៅពេលបច្ចុប្បន្ន មុនការលុបចោលច្បាប់ទាំងនេះជាស្ថាពរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៥-២២- កែវ ធាវី-ឆេង ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220503003153315?section=national/politics
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម