logo logo
banner1
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសថ្លែងប្រាប់សភាអ៊ុយក្រែនថា អ៊ុយក្រែននឹងឈ្នះសង្រ្គាម និងទទួលបានសេរីភាព
 

លោក Alexander Boris de Pfeffel Johnson នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ថ្លែងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន

លោក Alexander Boris de Pfeffel Johnson នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបានថ្លែងប្រាប់ សភាប្រទេសអ៊ុយក្រែនថា កងទ័ពអ៊ុយក្រែននឹងផ្តួលសហព័ន្ធរុស្ស៊ី ហើយប្រទេសមួយនេះនឹងទទួលបាន សេរីភាព ពីនឹមត្រួតត្រា។ លោកបានថ្លែងបន្ថែមថា វាគឺជា “ការប្រយុទ្ធនៃអំពើល្អ ជាមួយនឹងបិសាច”។ នាយករដ្ឋមន្រ្តីអង់គ្លេស បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលបានថ្លែងសុន្ទរកថាទៅកាន់សមា ជិកសភាអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះបានថ្លែងថា អ៊ុយក្រែនបានបង្ហាញឱ្យឃើញថា អ្នកជំនាញការយោធា បានយល់ខុសទាំងស្រុងលើអ៊ុយក្រែន។

នៅក្នុងសុន្ទរកថា ដែលមានការថតទុក លោកក៏បានថ្លែងប្រាប់សភាអ៊ុយក្រែនផងដែរថា “របស់ ដែលហៅថា ជាកងកម្លាំងដ៏ខ្លាំងក្លាគ្មាននរណាអាចទប់ទល់បាន នៃម៉ាស៊ីនសង្រ្គាមរបស់លោក Vladimir Putin នោះបានខូចខាតក្រោមស្នាដៃរបស់អ្នកជាតិនិយមអ៊ុយក្រែន”។ សង្រ្គាមនេះ បានបង្ហាញឱ្យឃើញ ពីភាពឆ្កួតលីលាជាប្រវត្តិសាស្រ្តរបស់លោក Putin ជាកំហុសដ៏ធំបំផុត ដែលមានតែជនផ្តាច់ការតែប៉ុណ្ណោះ ដែលអាចធ្វើបែបនោះបាន។ “នៅពេលដែលមេដឹកនាំ ១រូប ដឹកនាំដោយភាពភ័យខ្លាច លួចបន្លំសន្លឹក ឆ្នោត ដាក់ពន្ធនាគារលើអ្នករិះគន់ បំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយ ហើយស្តាប់តែក្រុមមនុស្សស្វែងរកផលប្រយោជន៍ នៅពេលដែលបុរសរូបនេះ មានអំណាចគ្មានដែនកំណត់ ពេលនោះហើយគាត់នឹងធ្វើនូវកំហុសដ៏មហន្តរាយ”។ លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានអត្ថាធិប្បាយបែបនេះ ទៅកាន់សមាជិកសភាអ៊ុយក្រែន។

លោក Boris Johnson បានថ្លែងបន្តថា សេរីភាពសារព័ត៌មាន នីតិរដ្ឋ ការបោះឆ្នោតដោយសេរី និងសភាដ៏ស្វាហាប់ ដូចជាសភាអ៊ុយក្រែន គឺជា ការការពារដ៏ល្អបំផុតប្រឆាំងនឹងគ្រោះកាចនៃការប្រើអំណាចតាមទំនើងចិត្ត។ ជម្លោះនេះ គឺជាពេលវេលាដ៏ជោគជ័យបំផុតរបស់អ៊ុយក្រែន។ “កូនៗ និងចៅៗ របស់អ្នកនឹង​និយាយថា ប្រជាជនអ៊ុយក្រែន បានផ្តល់មេរៀនដល់ពិភពលោក កម្លាំងឃោរឃៅរបស់ជនឈ្លានពានមួយរូប គ្មានតម្លៃអ្វីទាល់តែសោះ តទល់នឹងកម្លាំងសីលធម៌នៃប្រជាជនអ៊ុយក្រែន ដែលបានសម្រេចចិត្តស្វែងរកសេរីភាព”៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.sky.com/story/ukraine-will-win-war-and-be-free-boris-johnson-tells-kyiv-parliament-12604656



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`