រូបភាពខាងក្រៅ សភានៃប្រទេសអ៊ុយក្រែន
លោក Yaroslav Zheleznyak សមាជិកសភាអ៊ុយក្រែនបានបង្ហោះសារ ក្នុងបណ្តាញទំនាក់ទំនង តេឡេក្រាមរបស់លោកថាសភាប្រទេសអ៊ុយក្រែន បានអនុម័តលើសេចក្តីអំពាវនាវលេខ ៧៣៤១ ទៅ កាន់សភាតំណាងសហរដ្ឋអាម៉េរិក និងព្រឹទ្ធសភា នៃសភាខន់ហ្រ្គេស ឱ្យទទួលស្គាល់ថា រុស្ស៊ីគឺជារដ្ឋគាំទ្រ អំពើភេរវនិយម។ សេចក្តីអំពាវនាវខាងលើ ទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣៤៤រូប។
លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានថ្លែងថា ការទទួលស្គាល់ថា សហព័ន្ធរុស្ស៊ី គឺជារដ្ឋគាំទ្រអំពើភេរវនិយម នឹងពង្រឹងការដាក់ទណ្ឌកម្មជាអន្តរជាតិប្រឆាំងនឹងអំពើបែបនោះ និងរួបរួម សាមគ្គីភាពពិភពលោក ក្នុងការគាំទ្រដល់អ៊ុយក្រែន។ លោក Ruslan Stefanchuk បានថ្លែងថាបន្តថា សភាអ៊ុយក្រែន បានស្នើជាពិសេសដល់សភាខន់ហ្រ្គេស របស់សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើរដ្ឋាភិបាល និងមជ្ឈដ្ឋានធុរកិច្ច គណបក្សនយោបាយសហព័ន្ធរុស្ស៊ី ដែលគាំទ្រសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន៕
https://www.ukrinform.net/rubric-polytics/3473834-ukraines-parliament-asks-united-states-to-recognize-russia-as-state-sponsor-of-terrorism.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម