logo logo
banner1
ប្រធានព្រឹទ្ធសភាឆែក៖ ការឆ្លើយតបរបស់សហភាពអឺរ៉ុបមាន “ភាពទន់ខ្សោយ” និងស្នើឱ្យមានការឯកភាពគ្នា ចំពោះការចូលកាន់កាប់ទីក្រុង Tskhinvali និងការភ្ជាប់តំបន់ Crimea ធ្វើជាឧបសម្ព័ន្ធ
 

លោក Miloš Vystrčil ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក និងលោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី

លោក Miloš Vystrčil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានថ្លែងថា ការឆ្លើយតបរបស់សហភាព អឺរ៉ុប ចំពោះការចូលកាន់កាប់ទីក្រុង Tskhinvali របស់ប្រទេសហ្សកហ្ស៊ី និងការភ្ជាប់ជាឧបសម្ព័ន្ធតំបន់ Crimea របស់ប្រទេសអ៊ុយក្រែន ធ្វើជារបស់ខ្លួន ពីសំណាក់ប្រទេសរុស្ស៊ី មានភាពទន់ខ្សោយ និងស្នើឱ្យ មានការ​ឯកភាពគ្នា ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប លើបញ្ហាខាងលើនេះ។

បន្ទាប់ពីមានជំនួបជាមួយសមភាគីហ្សកហ្ស៊ី Shalva Papuashvili ប្រធានព្រឹទ្ធសភាឆែកបានថ្លែង  ថា ប្រទេសរបស់លោក គាំទ្របូរណភាពដែនដីហ្សកហ្ស៊ី និងបានគូសបញ្ជាក់ថា រុស្ស៊ីបានរំលោភបំពាន គោលការណ៍ច្បាប់អន្តរជាតិ ទាំងនៅក្នុងប្រទេសហ្សកហ្ស៊ី និងអ៊ុយក្រែន។ ភាពទន់ខ្សោយរបស់សហភាព អឺរ៉ុបចំពោះការចូលត្រួតត្រាតំបន់ Tskhinvali នៅក្នុងឆ្នាំ២០០៨ និងភ្ជាប់ជាឧបសម្ព័ន្ធនៃតំបន់   Crimea ក្នុងឆ្នាំ២០១៤ ពេលនេះ ដល់ពេលវេលាដែលត្រូវឯកភាពគ្នា និងត្រូវមានជំហរដ៏ ច្បាស់លាស់បំផុតមួយ នៅក្នុងសហភាពអឺរ៉ុប ។មន្រ្តីសាធារណរដ្ឋឆែករូបនេះ បានថ្កោលទោស ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងសង្កត់ធ្ងន់ថា​លោកវាយតម្លៃខ្ពស់ចំពោះ​សេដ្ឋកិច្ចរបស់ហ្សកហ្ស៊ី និងជំនួយ មនុស្សធម៌ទៅកាន់អ៊ុយក្រែន៕

https://agenda.ge/en/news/2022/1530



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`