គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការអឺរ៉ុប នៃសភាតំណាងសាធារណរដ្ឋឆែកនឹងអញ្ជើញដល់ សាធារណរដ្ឋស៊ីប នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ តប តាមការអញ្ជើញពីសភាតំណាងស៊ីប។ គណៈប្រតិភូខាងលើនឹងដឹកនាំដោយ លោកប្រធានគណៈកម្មា ធិការ Ondřej Benešík និងអមដំណើរដោយសមាជិកសភា លោកស្រី Marie Pošarová និងលោក Mar tin Exner ក៏ដូចជា លោក Vladimir Němec ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំសាធារណរដ្ឋស៊ីប។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសស៊ីប គណៈប្រតិភូសភាឆែកនឹងទទួលស្វាគមន៍ដោយលោក- ស្រី Anita Demetriou ប្រធានសភាតំណាងស៊ីប និងមានជំនួបដាច់ដោយឡែកជាមួយ ប្រធានគណៈ កម្មាធិការ និងសមាជិកគណៈកម្មាធិការកិច្ចការបរទេស និងកិច្ចការអឺរ៉ុបនៃសភាតំណាងស៊ីប លោក Ioannis Kasoulides រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Nicos Nouris រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ីប។ ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងកិច្ចការអឺរ៉ុបនឹងលៀងសាយភោជន៍ជាកិត្តិយសដល់គណៈ ប្រតិភូសភាសាធារណរដ្ឋឆែក៕
https://cyprus-mail.com/2022/05/03/czech-parliamentary-delegation-in-visit-to-cyprus/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម