លោក Ricardo Alarcón បានធ្វើជាប្រធានរដ្ឋសភានៃសាធារណរដ្ឋគុយបានៅចន្លោះឆ្នាំ១៩៩៣ និង ២០១៣
លោក Ricardo Alarcón អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋគុយបាបាន ទទួលមរណៈភាព កាលពីរាត្រីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ក្នុងរដ្ឋធានីឡាហាវ៉ាន។ លោក Miguel Díaz-Canel ប្រធានាធិបតីគុយបា បានប្រកាសកាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ថាលោក Alarcón មានអាយុ ៨៤ ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់ និងកូនស្រីម្នាក់។ ប្រមុខរដ្ឋរូបនេះ រួមជាមួយលោក Bruno Rodríguez រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន បានចេញផ្សាយ ព័ត៌មាននេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter៕
https://en.mercopress.com/2022/05/02/former-cuban-fm-ricardo-alarcon-dead-at-age-84
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម