logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាការងារជាមួយប្រធាន សភាតំណាងសហរដ្ឋអាមេរិកក្នុងទីក្រុងកៀវ
 

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាការ​ងារជាមួយ លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក

សេវាព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបពិភាក្សាការ​ងារជាមួយលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក ខណៈពេលដែលលោកស្រីបានបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២។ លោក Zelensky បានសម្តែងនូវការដឹងគុណចំពោះសញ្ញាគាំទ្រ                 យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និង​សភាសហរដ្ឋអាមេរិក។ សញ្ញានេះ បានបង្ហាញថា សហរដ្ឋអាមេរិក បច្ចុប្បន្ន គឺជាប្រទេសនាំមុខគេដែលបានគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសម្តែងនូវការអរគុណចំពោះសហរដ្ឋអាមេរិក និងលោកស្រី Nancy Pelosi ដោយផ្ទាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង។ លោក Zelensky បានបង្ហាញអំពីការថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joseph Biden ទៅកាន់សភា ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុទៅឱ្យប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៣៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោកស្រី Pelosi បានកត់សម្គាល់ថា អ៊ុយក្រែនបច្ចុប្បន្ននេះ គឺជាវីរបុរសហ៊ានតស៊ូប្រយុទ្ធដើម្បីសេរីភាព ហើយសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ប្រទេសរបស់យើងរហូតទាល់ តែការតស៊ូប្រយុទ្ធនេះ ត្រូវបានបញ្ចប់។ តាមការលើកឡើងរបស់លោកស្រី Pelosi ប្រទេសអ៊ុយក្រែនគឺជាព្រំដែនសេរីភាព។

លោកប្រធានាធិបតី  Zelensky បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ Order of Princess Olha ជូនលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តររដ្ឋ រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក និងការគាំទ្រអធិបតេយ្យភាព ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអ៊ុយក្រែន៕

http://ព័ត៌មានសភាអន្តរជាតិ ០៣-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.interfax.com.ua/news/general/828843.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`