logo logo
banner1
នាយករដ្ឋមន្ត្រីជប៉ុន យកចិត្តទុកដាក់លើការពង្រឹងនូវទំនាក់ទំនងសភាជាមួយរដ្ឋសភាវៀតណាម
 

លោក Vuong Dinh Hue(ស្តាំ) ក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio

កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ដែលនេះចាត់ទុកថា លោក Kishida យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្តូររវាងសភានៃប្រទេសទាំងពីរ ។

លោកនាយករដ្ឋមន្ត្រី Kishida ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាមបាន មានប្រសាសន៍ថា លោកជាសមាជិកនៃសម្ព័ន្ធមិត្តសភាជប៉ុន-វៀតណាមអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយលោកសង្ឃឹមថា លោក Hue ដែលមានបទពិសោធន៍សម្បូរបែបក្នុងតួនាទីមុនៗនឹងបន្តរួមចំណែកក្នុងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគី ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការសភា។ ដោយ កត់សម្គាល់ពីការពេញចិត្តដែលទំនាក់ទំនងវៀតណាម-ជប៉ុនមានការរីកចម្រើនក្នុងទិដ្ឋភាពផ្សេងៗគ្នា លោក Hue បានសម្តែងនូវជំនឿថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ Kishida ការយល់ឃើញរួមរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាថ្មីៗនឹងត្រូវបានអនុវត្តន៍ប្រកប ដោយផ្លែផ្កា បើកទូលាយនូវការអភិវឌ្ឍថ្មីៗក្នុងដំណាក់កាលនៃការតភ្ជាប់ទំនាក់ទំនងទ្វេភាគី។ លោក Hue បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមតែងតែគាំទ្រការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងធ្វើការយ៉ាង សកម្មចំពោះបទប្បញ្ញត្តិដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់អ្នកវិនិយោគ បរទេស រួមទាំងអ្នកមកពីប្រទេសជប៉ុនផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកនូវទស្សនៈថា ដើម្បីទទួលបានការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការអនុវត្តគម្រោងវិនិយោគ រួមទាំងថវិកាដែលទទួលបានតាមរយៈជំនួយអភិ វឌ្ឍន៍ផ្លូវការ(ODA)។ លោក Kishida បានមានប្រសាសន៍ថា លោកសង្ឃឹមថារដ្ឋសភាវៀតណាមនឹងបន្តកិច្ច សហប្រតិបត្តិការជាមួយជប៉ុនក្នុងរឿងនេះ ហើយភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ ឧបសគ្គ ដើម្បីជំរុញគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/japanese-pm-attaches-importance-to-enhancing-parliamentary-ties-with-vietnam/227890.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`