logo logo
banner1
ប្រទេសសូម៉ាលី បញ្ចប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសភា
 

លោក Abdi Hashi Abdullahi ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហព័ន្ធសូម៉ាលី

សាធារណរដ្ឋសហព័ន្ធសូម៉ាលី បានបញ្ចប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសម្រាប់សភាទាំងពីរ បន្ទាប់ពី ការពន្យារពេលជាងមួយឆ្នាំ ដោយសារតែការទាស់ទែងខាងផ្នែកនយោបាយ និងការកើនឡើងភាពអសន្តិសុខដែល បង្កឡើងដោយក្រុមភេរវករ al-Shabab ។ សមាជិកព្រឹទ្ធសភាសូម៉ាលី(សភាជាន់ខ្ពស់)ចំនួន ៥៤រូប បានបោះឆ្នោត ជ្រើសរើសលោក Abdi Hashi Abdullahi ជាប្រធានព្រឹទ្ធសភា និងអនុប្រធានចំនួន ២រូប ខណៈ ដែលសមាជិក រដ្ឋសភា(សភាជាន់ទាប)ចំនួន ២៧៥រូប បានបោះឆ្នោតជ្រើសរើសលោក Sheikh Aden Mohamed Nur ជា ប្រធានរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ។ នៅក្នុងជ័យជម្នះរបស់លោក Abdullahi ដែល ទទួលបានលើកសរសើរពីសមាជិកព្រឹទ្ធសភាសម្រាប់ការចូលរួមក្នុងការបោះឆ្នោត បានរំលឹកដល់រូបលោក Abdullahi អំពីកាតព្វកិច្ចក្នុងការតាក់តែងច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជាតិ ។ លោក Abdullahi បានមានប្រសាសន៍ថា “មានបញ្ហាប្រឈមដែលប្រទេសរបស់យើងកំពុងប្រឈមមុខ ដូចជាស្ថានភាព គ្រោះរាំងស្ងួតដែលកំពុងកើតមាន ។ ខ្ញុំប្រាកដថាយើងនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះបាន ចាប់តាំងពីយើង បានបង្កើតថ្នាក់ដឹកនាំសភាមក” ៕

https://english.news.cn/asiapacific/20220429/aa45abf172164dada2f58a1b7bb25faa/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`