logo logo
banner1
អតីតប្រធានព្រឹទ្ធសភាប៉ាគីស្ថានស្នើឱ្យមានតំណាងវណ្ណៈកម្មករក្នុងសភា
 

លោក Mian Raza Rabbani អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ លោក Mian Raza Rabbani អតីតប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានស្នើឱ្យបង្កើតគណៈកម្មាធិការមួយជាបន្ទាន់ដើម្បីពិនិត្យមើលច្បាប់ប្រឆាំងពលកម្មខុសច្បាប់ និងផ្តល់ជំនួយដល់វណ្ណៈកម្មករ នៅពេលថ្លៃទំនិញឡើង ថ្លៃកប់ពពក។ «វណ្ណៈកម្មករត្រូវតែមានតំណាងរបស់ខ្លួននៅក្នុងសភា ហើយទុកអាសនៈបម្រុងសម្រាប់ពួកគេ។ កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ លោក Rabbani បានថ្លែងប្រាប់សារព័ត៌មាន The News ថា វាគួរឱ្យសោកស្តាយដែរ ដែលគណបក្សនយោបាយទាំងអស់មិនបានលើកឡើងអំពីបញ្ហានេះ»។

លោក Rabbani បានថ្លែងថា ខែឧសភានេះ គឹជាទិវាសាមគ្គីភាពអន្តរជាតិជាមួយវណ្ណៈកម្មករ និងជាទិវាពលិកម្មដែលពួកគេបាននាំមកនូសិទ្ធិរបស់ខ្លួន។ លោក Rabbani បានថ្លែងថា «នៅក្នុងប្រទេស ប៉ាគីស្ថា​ន សម័យដែលអាក្រក់បំផុតសម្រាប់វណ្ណៈកម្មករ គឺសម័យរបបអតីតប្រធានាធិបតី Ayub Khan និងអតីតប្រធានាធិបតី Ziaul Haq និងអតីតរបបគណបក្ស Pakistan Tehreek-e-Insaf ខណៈពេលដែល​ចលនា កម្មករត្រូវបានគេកម្ទេច ក្រោមបញ្ជារបស់ពួកមូលធននិយម និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

អតីតប្រធានព្រឹទ្ធសភារូបនេះ បានថ្លែងថា រដ្ឋាភិបាលគួរតែលុបបំបាត់ឧបសគ្គទាំងអស់នៅក្នុង ដំណើរការសកម្មភាពសហជីពពាណិជ្ជកម្ម និងការតាក់តែងច្បាប់សម្រាប់លុបចោលភាគីទី៣ និងប្រាក់ឈ្នួលប្រចាំថ្ងៃពាក់ព័ន្ធនៅក្នុងវិស័យសាធារណៈ និងឯកជន។ លោក Rabbani បានថ្លែងទៀតថា វណ្ណៈកម្មករនៅក្នុងប្រទេសប៉ាគីស្ថានកំពុងឆ្លងកាត់សម័យមួយប្រើអំណាចជិះជាន់ និងបង្ក្រាប ទាំងផ្នែកសាធារណៈ ជំនួញធំៗ ក្រុមហ៊ុនពហុជាតិសាសន៍ និងពួកសក្តិភូមិ។

លោក Rabbani បានលើកឡើងទៀតថា សមាជិកព្រឹទ្ធសភារូបនេះ បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ គួរតែលុបចោលច្បាប់ស្តីពីសេវាចាំបាច់មួយចំនួន ដែលត្រូវបានគេបង្ខំឱ្យធ្វើការងារនៅក្នុងកន្លែងការងារមួយចំនួន ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន និងក្រុមហ៊ុនអយស្ម័យយានប៉ាគីស្ថាន។ ជាលទ្ធផលនៃច្បាប់នេះ សកម្មភាពសហជីពពាណិជ្ជកម្មត្រូវបានគេហាមឃាត់ និងគ្មានភ្នាក់ងារសម្រាប់ចរចារការងារជាសមូហភាពឡើយ។

«វណ្ណៈកម្មករដែលមានឥទ្ធិពលលើការគ្រប់គ្រង» លោក Rabbani បានបន្ថែមទៀតថា សកម្មភាព សហជីពពាណិជ្ជកម្ម គួរតែត្រូវបានអនុញ្ញាតនៅក្នុងឧស្សាហកម្មធនាគារ។ «រដ្ឋាភិបាលត្រូវតែធានាថា គោលនយោបាយស្តីពី ប្រាក់ឈ្នួលអប្បបរមាត្រូវបានអនុវត្តន៍ដោយនិយោជក» នេះបើតាមការលើកឡើង របស់លោក Rabbani៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០៥-២២- កែវ ធាវី-ឆេង ធាវីប្រែសម្រួលពី៖ https://www.thenews.com.pk/print/954986-rabbani-seeks-representation-of-working-class-in-parliament



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`