លោក Petras Auštrevičius សមាជិកសភាអឺរ៉ុបមកពីប្រទេសលីទុយអានី
ទណ្ឌកម្មរបស់លោកខាងលិច គឺបានប៉ះពាល់រួចហើយ លើឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) នៅក្នុងសហព័ន្ធរុស្ស៊ី ខណៈដែលទណ្ឌកម្មបន្ថែមលើការផលិតគ្រឿងទន់(software) និងសេវា IT នៅ ក្នុងប្រទេសរុស្ស៊ីនឹងដាក់សម្ពាធបន្ថែមលើរបបដឹកនាំរបស់លោក Vladimir Putin គឺជារឿងដ៏ចាំបាច់មួយ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Ukrinform បានស្រង់សម្តីរបស់លោក Petras Auštre vičius សមាជិកសភាអឺរ៉ុប។
អ្នកនយោបាយក្នុងសភាអឺរ៉ុបរូបនេះ បានថ្លែងថា“វាហាក់ដូចជា យើងនឹងត្រូវតែរកមធ្យោបាយក្នុង ការដាក់ទណ្ឌកម្មលើវិស័យ IT របស់រុស្ស៊ី ដោយសារ តែយើងមិនមានផ្លូវណាផ្សេង ក្រៅតែពីការបង្កើន សម្ពាធទណ្ឌកម្ម វាគ្រាន់តែបញ្ហាពេលវេលាតែប៉ុណ្ណោះ។ ពេលនេះ ធុរកិច្ចប្រទេសលោកខាងលិចប្រើ កម្មវិធី និងសេវា ដែលផលិតក្នុងប្រទេសរុស្ស៊ី ឬផ្គត់ផ្គង់ពី រុស្ស៊ី ហើយពួកគេត្រូវតែស្វែងរកអ្នកផ្គត់ផ្គង់ នៅក្នុងប្រទេសផ្សេងវិញ ឧទាហរណ៍ ដូចជានៅក្នុងប្រទេសអ៊ុយក្រែនជាដើម”៕
https://menafn.com/1104140273/MEP-Believes-Sanctioning-Russias-IT-Industry-A-Must&source=19
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម