logo logo
banner1
ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ី៖ រុស្ស៊ីអាចនឹងរឹបអូសយក ទ្រព្យសម្បត្តិរបស់ប្រទេសអមិត្ត
 

លោក Vyacheslav Volodin ប្រធានរដ្ឋសភាសហព័ន្ធរុស្ស៊ី

សហព័ន្ធរុស្ស៊ីអាចនឹងរឹបអូសយកទ្រព្យសម្បត្តិដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី របស់បណ្តាប្រទេស ដែលខ្លួនចាត់ទុកថា បានបង្កអរិភាព ដើម្បីជាការសងសឹក ចំពោះសំណើរបស់សហរដ្ឋអាមេរិក។ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ីបានថ្លែងថា “បណ្តាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងទឹកដីរុស្ស៊ី ដែលមានម្ចាស់ជាប្រជាជននៃប្រទេសដែលបង្កអរិភាព ដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ី នោះជារឿងត្រឹមត្រូវដែលខ្លួន ត្រូវចាត់វិធានការសងសឹក និងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេវិញ”។ ហើយផលដែលបានមកពីការលក់ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវ​បានប្រើប្រាស់សម្រាប់ការអភិវឌ្ឍជាតិ។ លោក Volodin បានថ្លែងបែបនេះ នៅក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោក។

លោក Vyacheslav Volodin បានចោទប្រកាន់ “ប្រទសមួយចំនួន ជាប្រទេសបង្កអរិភាព រួមមាន លីទុយអានី ឡេតូនី ប៉ូឡូញ និងសហរដ្ឋអាមេរិកជាដើម” ថាបាន រំលោភច្បាប់អន្តរជាតិ និងជាអំពើរបស់ចោរសុទ្ធសាធ។ ពេលនេះ ធុរជនជាជនរុស្ស៊ី កំពុងតែទិញយកក្រុមបរទេស ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី និងទិញយកភាគហ៊ុនរបស់ដៃគូ ដែលចង់បោះបង់ចោលទីផ្សាររបស់យើង។ លោក Volodin បានទទូចដល់ប្រទេសបង្កអរិភាពទាំងនោះ ត្រូវធ្វើសកម្មភាពត្រឹមត្រូវ និងគោរពច្បាប់អន្តរជាតិ។

ការកត់សម្គាល់របស់លោក Vyacheslav Volodin បានកើតមានឡើង ក្រោយពីលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសចេញនូវសំណើមួយ ដើម្បីបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី ដោយពង្រឹងការរឹបអូសយក ហើយអនុញ្ញាតឱ្យយកទ្រព្យសម្បត្តិដែលរឹបអូសយកពីអប្បជនាធិប  តេយ្យជន(ជនមានអំណាចមួយក្តាប់តូច) ទៅលក់ឡៃឡុង ដើម្បីជាសំណងនៃគ្រោះថ្នាក់ដែលរុស្ស៊ីបង្កឡើង និងយកទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ពេលនេះ រឿងដ៏គ្រោះថ្នាក់ ដែលសហរដ្ឋអាម៉េរិកបានធ្វើឡើង បានហុចផលត្រឡប់ឱ្យខ្លួនឯងវិញ។ លោក Vyacheslav Volodin បានថ្លែងបន្តថា “ការសម្រេចចិត្តបែបនោះ មិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងទេ នាវាកំសាន្ត ផ្ទះវីឡា និងទ្រព្យសម្បត្តិផ្សេងៗទៀត របស់មហាសេដ្ឋីរុស្ស៊ី មិនបានរួមចំណែកអ្វីក្នុងការអភិវឌ្ឍប្រទេសជាតិរុស្ស៊ីនោះឡើយ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/NewsContent/54/1247/465529/War-in-Ukraine/Economy/Russia-says-could-seize-assets-of-;hostile;-countr.aspx



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`