លោកMartin Chungong អគ្គលេខាធិការសហភាពអន្តរសភា(IPU) បានស្វាគមន៍ដំណើរទស្សន កិច្ច របស់លោកស្រីVera Jourova អនុប្រធានគណៈកម្មកាអឺរ៉ុប(European Commission) មកកាន់ទីស្នាក់ការ របស់សហភាពអន្តរសភា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ លោកស្រី Jourova គឺជាអ្នកដឹកនាំការងាររបស់គណៈកម្មការអឺរ៉ុប ផ្នែកតម្លៃ(Values) តម្លាភាព និងការលើកកម្ពស់នីតិរដ្ឋ។
លោកអគ្គលេខាធិការសហភាពអន្តរសភា និងលោកស្រីអនុប្រធានគណៈកម្មការអឺរ៉ុប បានពិភាក្សាគ្នាអំពីការការពារការបោះឆ្នោត(បែបប្រជាធិបតេយ្យ) បញ្ហាព័ត៌មានក្លែងបន្លំ និងអំពីការស្វែងរកវិធីសាស្រ្តប្រកបដោយនុវានុវត្តន៍ ដើម្បីឱ្យសហគមន៍អន្តរជាតិអាចធ្វើការរួមគ្នាកាន់តែខ្លាំងជាងមុន ក្នុងការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ។ វឌ្ឍនភាពនៃឧបករណ៍ឌីជីតាល់ គួរតែត្រូវបានគេប្រើប្រាស់ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែនដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះឡើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ អំពីការធ្វើឱ្យទស្សនវិស័យរបស់សហភាពអន្តរសភា បានរួមចំណែកដល់ដំណើរការការងាររបស់អង្គការសហប្រជាជាតិ និងអំពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕
https://www.ipu.org/news/news-in-brief/2022-04/ipu-welcomes-ec-vice-president-vera-jourova
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម