logo logo
banner1
សភាកាណាដា ទទួលស្គាល់សកម្មភាពប្រល័យពូជសាសន៍ របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន
 

រូបភាពទាហានអ៊ុយក្រែន ដើរនៅពីមុខអាគារដែលខូចខាតខ្ទេចខ្ទី ដោយសារតែកងទ័ពរុស្ស៊ីវាយប្រហារ

សមាជិកសភាប្រទេសកាណាដា បានអនុម័តជាឯកច្ឆន្ទលើញត្តិទទួលស្គាល់ “សកម្មភាពប្រល័យពូជ សាសន៍របស់សហព័ន្ធរុស្ស៊ីលើប្រជាជនអ៊ុយក្រែន” និងទទួលស្គាល់ភស្តុតាងនៃ ”ឧក្រិដ្ឋកម្មសង្រ្គាម ជា​ប្រព័ន្ធ និងជាទ្រង់ទា្រយធំ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ“។ ពេលនេះ សមាជិកសភាគ្រប់រូប នៅ ក្នុងរដ្ឋសភាកាណាដា បានគាំទ្រញត្តិរបស់ខ្ញុំ ដើម្បីទទួលស្គាល់ថា សហព័ន្ធរុស្ស៊ី កំពុងតែប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ លោកស្រី Heather McPherson សមាជិកសភា ឆ្វេងនិយម មកពីគណបក្សប្រជាធិបតេយ្យថ្មី ដែលជាអ្នកដាក់ញត្តិខាងលើបានបង្ហោះសារក្នុងបណ្តាញ សង្គមធ្វីតធឺ(Twitter)របស់លោកស្រីបែបនេះ។

ញត្តិរបស់លោកស្រីមានខ្លឹមសារ ឧក្រិដ្ឋកម្មកំពុងតែប្រព្រឹត្តឡើងដោយ “កងកម្លាំងប្រដាប់អាវុធរបស់ សហព័ន្ធរុស្ស៊ី ដែលដឹកនាំបញ្ជាដោយលោកប្រធានាធិបតី Vladimir Putin និងមេដឹកនាំផ្សេងទៀត នៅ ក្នុងសភារុស្ស៊ី”។ អំពើដ៏មហាកំណាចឃោរឃៅ រួមទាំង “អំពើជាប្រព័ន្ធ នៃការសម្លាប់ដោយចេតនា លើ ប្រជាជនស៊ីវិលអ៊ុយក្រែន និងការប្រមាថសាកសព ការធ្វើទារុណកម្ម ការចាប់រំលោភ និងការផ្ទេរដោយ បង្ខំលើកុមារអ៊ុយក្រែន ទៅកាន់ទឹកដីរុស្ស៊ី”។ តាមរយៈការអនុម័តញត្តិនេះ រដ្ឋសភាកាណាដា ទទួលស្គាល់ ថា “សហព័ន្ធរុស្ស៊ី កំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន”៕

https://economictimes.indiatimes.com/news/international/world-news/canadas-parliament-recognizes-russias-acts-of-genocide-in-ukraine/articleshow/91146145.cms



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`