ពីឆ្វេងទៅស្តាំ៖ លោក Javier Colomina មន្រ្តីអង្គការ OTAN និងលោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី
កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការដែលកំពុងតែមានផ្លែផ្កា រវាងប្រទេសហ្សកហ្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO ឬ OTAN) ត្រូវបានលើកយកមកពិភាក្សារវាងលោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី និងលោកលោក Javier Colo mina តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ប្រចាំនៅតំបន់ Cau casus(រវាងសមុទ្រខ្មៅ និងសមុទ្រកាស្ពាន) និងតំបន់អាស៊ីកណ្តាល។
លោក Shalva Papuashvili បានសម្តែងនូវការដឹងគុណចំពោះអង្គការ OTAN សម្រាប់ការគាំទ្រ បូរណភាពដែនដីរបស់ប្រទេសហ្សកហ្ស៊ី ដោយកត់សម្គាល់ពីសារៈសំខាន់ដ៏វិសេសវិសាលនៃបំណង ប្រាថ្នារបស់ប្រទេសហ្សកហ្ស៊ី ដើម្បីចូលជាសមាជិកអង្គការ OTAN។ លោក Shalva Papuashvili ក៏បាន សម្តែងនូវក្តីសង្ឃឹមផងដែរថា នីតិវិធីសុំចូលជាសមាជិកអង្គការ របស់ប្រទេសហ្សកហ្ស៊ី នឹងត្រូវបានការ ទទួលស្គាល់ពីកិច្ចប្រជុំកំពូលរបស់អង្គការ OTAN នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលនឹងធ្វើ ឡើងនៅក្នុងឆ្នាំនេះ។ នេះបើតាមអង្គភាពព័ត៌មាននៃសភាហ្សកហ្ស៊ីបានថ្លែងឱ្យដឹង។
ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីការរួមចំណែករបស់ប្រទេសហ្សកហ្ស៊ី ក្នុងសន្តិសុខសកល ភាព ជឿនលឿនរបស់ប្រទេសមួយនេះ លើមាគ៌ាឆ្ពោះទៅរកការធ្វើសមាហរណកម្មអឺរ៉ូ-អាត្លង់ទិក ការឈ្លាន ពានរបស់សហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងផលវិបាកដ៏ធ្ងន់ធ្ងរ សម្រាប់តំបន់ Caucasus ខាង- ត្បូង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។ ដោយឡែកលោក Javier Colomina បានសង្កត់ធ្ងន់ ពីយុទ្ធសាស្រ្តដ៏សំខាន់នៃតំបន់ Caucasus ខាងត្បូង សម្រាប់សន្តិសុខអាត្លង់ទិកខាងជើង ដោយលោកបានកត់សម្គាល់ថា “ប្រទេសហ្សកហ្ស៊ី គឺជាដៃគូដ៏មានតម្លៃ របស់អង្គការ OTAN”។ មន្រ្តីអង្គការ OTAN រូបនេះ ក៏បានថ្លែងផងដែរថា អង្គការសម្ព័ន្ធមិត្តរបស់លោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងប្រទេសហ្សកហ្ស៊ី និងលើកកម្ពស់កំណែទម្រង់ប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្សកហ្ស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://agenda.ge/en/news/2022/1445
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម