លោក Mohammed al-Halbousi ប្រធានសភាអ៊ីរ៉ាក់ និងលោក Mohammad-Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់
លោក Mohammed al-Halbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងទីក្រុងតេហេរ៉ង់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងបាដាដ ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ តាមរយៈមធ្យោបាយការទូត។ លោក Halbousi ដែលបានដឹកនាំគណៈប្រតិភូសភាអ៊ីរ៉ាក់ បានមកដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នោះ បានថ្លែងថា លោក Mustafa Al-Kadhimi នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានចូលរួមក្នុងកិច្ចពិភាក្សាជុំចុង ក្រោយរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ ដែលធ្វើឡើងនៅក្នុងទីក្រុងបាដាដ កាលពីសប្តាហ៍មុន។ លោក Halbousi បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទរួមមួយ ក្រោយជំនួបជាមួយសមភាគី អ៊ីរ៉ង់របស់លោក គឺលោក Mohammad-Bagher Ghalibaf។
លោក Mohammed al-Halbousi បានថ្លែងថា “យើងបានឃើញថាការចរចា និងការយោគយល់គ្នា គឺជាដំណោះស្រាយ ចំពោះបញ្ហារវាងប្រទេសជិតខាងនឹងគ្នា”។ បញ្ហាជាច្រើនទាមទារនូវការសន្ទនា និងការពិគ្រោះយោបល់គ្នា។ ចំណងការទូត រវាងក្រុមម៉ូស្លីមនិកាយស៊ុននិដែលគ្រប់គ្រងដោយអារ៉ាប៊ី សាអូឌីត និងក្រុមនិកាយស៊ិអ៊ីតដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ត្រូវបានកាត់ផ្តាច់ក្នុងឆ្នាំ២០១៦ ដោយក្រុមទាំងពីរ បានគាំទ្រក្រុមផ្ទុយគ្នា នៅក្នុងជម្លោះ ទាំងនៅក្នុងប្រទេសស៊ីរី និងប្រទេសយេម៉ែន។ ក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ច ១ថ្ងៃ របស់លោក នៅក្នុងប្រទេសអ៊ីរ៉ង់ លោក Mohammed al-Halbousi ក៏គ្រោងនឹងមានជំនួបផងដែរ ជាមួយលោក Sayyid Ebrahim Raisolsadati ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីរ៉ង់ លោក Ali Shamkhani ប្រធានឧត្តមក្រុមប្រឹក្សាជាតិសន្តិសុខអ៊ីរ៉ង់ និងលោក Hossein Amir-Abdolla hian រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ Mohammed al-Halbousi ទៅកាន់ប្រទេសអ៊ីរ៉ង់ គឺជាទស្សនកិច្ចលើកទី២ របស់លោក ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលលោកចូលកាន់តំណែងក្នុងពេលដែលក្រុមអ្នកនយោបាយអ៊ីរ៉ាក់ បន្តការពិភាក្សាពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី អស់ជាច្រើនខែ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភារួច៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.iranintl.com/en/202204274095
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម