លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី
កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីបានហាមឃាត់សមាជិករដ្ឋសភាចក្រភព អង់គ្លេសចំនួន ២៨៧រូប ចូលក្នុងប្រទេសរបស់ខ្លួន។ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ទណ្ឌកម្មនេះ ជាការឆ្លើយតបទៅនឹងចក្រភពអង់គ្លេស ដែលបានដាក់កំហិតដូចគ្នានេះមក លើសមាជិករដ្ឋសភារបស់ ខ្លួនចំនួន ៣៨៦រូប។ ប្រទេសមួយនេះ ក៏បានចោទប្រកាន់ផងដែរថា រាជរដ្ឋាភិបាលអង់គ្លេសកំពុងតែបន្ថែម ជម្លោះ “បង្កអរិភាពប្រឆាំងនឹងរុស្ស៊ីដោយគ្មានហេតុផលបែបសរសៃប្រសាទ”។
ក្រសួងបានឱ្យដឹងថា ជាការឆ្លើយតបចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយរាជរដ្ឋាភិបាលអង់- គ្លេស កាលពីថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២ ដើម្បីបន្ថែមសមាជិកសភាឌូម៉ារបស់រុស្ស៊ី ចំនួន ៣៨៦រូប ទៅ ក្នុងបញ្ជីទណ្ឌកម្ម រុស្ស៊ីបានដាក់កំហិតលើសមាជិករដ្ឋសភាអង់គ្លេសចំនួន២៨៧រូប វិញ។ គួរបញ្ជាក់ផង ដែរថា កាលពីខែមីនា រាជរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើសមាជិកសភារុស្ស៊ីចំនួន ៣៨៦រូប ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសមួយនេះ លើប្រទេសអ៊ុយក្រែន៕
https://www.thecable.ng/russia-bans-287-members-of-british-parliament-from-entering-country
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម