logo logo
banner1
ថ្នាក់ដឹកនាំកំពូលរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Vinh Long
 

លោក  Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់គណៈកម្មាធិការបក្សខេត្ត Vinh Long

ក្រុង Vinh Long៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូក្រសួង-ស្ថាប័នជាតិ បានបើកកិច្ច ប្រជុំពិភាក្សាការងារជាមួយក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់គណៈកម្មាធិការបក្សខេត្ត Vinh Long។ ខេត្ត Vinh Long ស្ថិតនៅភាគកណ្តាលតំបន់ដីសណ្តទន្លេមេគង្គ ជាប់ខ្សែក្រវាត់ក្រុងជាមួយក្រុង Can Tho, ក្រុង My Thuan, ក្រុង Long An​ និង ក្រុង Vinh Long និងស្ថិតនៅច្រកទ្វារសេដ្ឋកិច្ចតាមបណ្តោយទន្លេ Tien និងទន្លេ Hau។ នៅក្នុងឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបតាមតំបន់ (GRDP) សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) និងថ្លៃនាំចេញបានកើនឡើង  ៤.៦៨%, ៩.៧%, និង ១៦.០៣%។ លោក Hue បានកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនោះថា     លោកបានយល់ស្របជាគោលការណ៍ជាមួយនឹងការតម្រង់ទិស និងភារកិច្ចដែល បានដាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។ ថ្នាក់ដឹកនាំកំពូលរដ្ឋសភារូបនេះ បានផ្តល់អនុសាសន៍ជូនថ្នាក់ដឹក នាំខេត្តឱ្យផ្តោតការយកចិត្តទុកដាក់លើការកសាងបក្សនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធ គោលនយោបាយរបស់ខេត្តខ្លួន៕

https://en.vietnamplus.vn/top-legislator-pays-working-visit-to-vinh-long-province/227735.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`