logo logo
banner1
សភាអាល្លឺម៉ង់ពិនិត្យ និងអនុម័តលើញត្តិស្តីពី ការបញ្ជូនសព្វាវុធធុនធ្ងន់ទៅឱ្យប្រទេសអ៊ុយក្រែន
 

រថក្រោះប្រឆាំងយន្តហោះប្រភេទ Gepard (Anti-aircraft Tank Gepard 1A2)

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (Bundestag) បានបោះឆ្នោតគាំទ្រលើញត្តិមួយស្តីពី ការ​ផ្តល់សព្វាវុធធុនធ្ងន់ទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រឱ្យមានការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដោយសម្រេចបញ្ជូនរថក្រោះជាច្រើនគ្រឿងទៅឱ្យរដ្ឋាភិបាលទីក្រុងកៀវនៅដើមសប្តាហ៍នេះ។ រដ្ឋសភាអាល្លឺម៉ង់ បានបោះឆ្នោតគាំទ្រលើញត្តិនេះដោយសំឡេងភាគច្រើនលើសលប់ ដែលញត្តិនេះ ត្រូវបានបញ្ជូនរួមគ្នាមកកាន់សភាដោយសម្ព័ន្ធភាពគណបក្សកាន់អំណាច រួមមាន គណបក្សសង្គម គណបក្សបៃតង និងគណបក្សសេរីនិយម រួមនឹង គណបក្សប្រឆាំង គឺគណបក្សអភិរក្សនិយម។

ញត្តិនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បង្កើនល្បឿនបញ្ជូនប្រកបដោយប្រសិទ្ធភាព ដែលរួមមាន សព្វាវុធធុនធ្ងន់ និងប្រព័ន្ធចម្រុះ។ លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ថា រដ្ឋាភិបាល​នឹងបញ្ជូនរថក្រោះប្រឆាំងយន្តហោះឈ្មោះ Gepard ជាច្រើនគ្រឿងទៅឱ្យប្រទេសអ៊ុយ​ក្រែន ដែលនេះ គឺជាការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតក្នុងគោលនយោបាយយកចិត្តទុកដាក់របស់រដ្ឋាភិបាល​ទីក្រុងបែរឡាំង លើការគាំទ្រផ្នែកយោធារបស់             រដ្ឋាភិបាលទីក្រុងកៀវ។

កាលពីលើកមុន រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជូនសព្វាវុធសម្រាប់តែការពារខ្លួនប៉ុណ្ណោះទៅឱ្យ អ៊ុយក្រែន ដែលធ្វើឱ្យលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ប្រឈមនឹងការរិះគន់ថា ការធ្វើដូច្នេះមិនបានជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនឱ្យបានពេញលេញ។ ញត្តិនេះ​ ត្រូវបានគេពិនិត្យ និងអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ផ្គត់ផ្គង់សព្វាវុធធុនធ្ងន់ដោយផ្ទាល់ រួមនឹងការបញ្ជូនដោយប្រយោល ដោយជំនួសស្តុកសព្វាវុធដែលធ្លាប់ បានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីលើកមុន ពីប្រទេសអឺរ៉ុបប្លុកខាងកើត៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.kyivpost.com/world/german-parliament-approves-heavy-weapons-for-ukraine.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`