logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានសភាន័រវែស តាមរយៈប្រព័ន្ធនិម្មិត
 

លោក Li Zhanshu ជួបសន្ទនាការងារជាមួយនឹងលោក Masud Gharahkhani តាមប្រព័ន្ធនិម្មិត

កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ​លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន ​បាន​ជួបសន្ទនាការងារ​ជាមួយ​លោក Masud Gharahkhani ប្រធាន​សភា​នៃព្រះរាជាណា ចក្រន័រវែស ​តាមរយៈប្រព័ន្ធនិម្មិត ។

លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន(NPC)បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសន័រវែស ដើម្បីអនុវត្តន៍នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឯកភាពគ្នា ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី ។ លោក Li បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរ អាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការបណ្តុះទេពកោសល្យកីឡារដូវរងា ការគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងការ កសាងទីកន្លែងកីឡា ។ លោក Li បានមានប្រសាសន៍ថា លោកសង្ឃឹមថាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេស ទាំងពីរនឹងជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកក្នុងវិស័យនានាដូចជា សុខភាពសាធារណៈ ការអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយជួយជំរុញបរិយាកាសច្បាប់ដែលមានស្ថិរភាព បើកចំហ យុត្តិធម៌ និងតម្លាភាព ដែលអំណោយផលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ។

ឆ្លៀតក្នុងឱកាសនោះ លោក Gharahkhani បានមានប្រសាសន៍ថា ប្រទេសន័រវែស និងចិន បានចែករំលែកនូវផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយបានអនុវត្តន៍កិច្ចសហប្រតិបត្តិការល្អទាំងក្នុងឆាកទ្វេភាគី និងពហុភាគី ។ លោក Gharahkhani បានមានប្រសាសន៍បន្ថែមទៀតថា សភាន័រវែសបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការផ្លាស់ប្តូរជាមួយសភាប្រជាជនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើនការគាំទ្រដ៏ពេញនិយមសម្រាប់ចំណងមិត្តភាព ៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/europe/20220427/ba4b3799cfc34c939eccadae58432988/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`