លោកនាយករដ្ឋមន្ត្រី Dritan Abazovi
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋម៉ុងតេណេហ្គ្រោដែលមានសមាជិក សភាសរុបចំនួន ៨១រូប បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Dritan Abazovic ដោយ សំឡេងគាំទ្រចំនួន ៤៥សំឡេង និងប្រឆាំងចំនួន ០៣សំឡេង ។ អស់រយៈពេលជិត៣ខែបន្ទាប់ពីគណៈរដ្ឋមន្ត្រី របស់អតីតលោកនាយករដ្ឋមន្ត្រី Zdravko Krivokapic ត្រូវបានសភាដកសេចក្តីទុកចិត្តកាលពីថ្ងៃទី០៤ ខែកុម្ភៈ លោក Abazovic ដែលជាមេដឹកនាំនៃចលនា United Reform Action (URA) បានតែងតាំងរដ្ឋមន្ត្រីចំនួន ១៨រូប ក្នុងនោះមានរដ្ឋមន្ត្រីចំនួន ២រូប ដែលគ្មានតួនាទី និងតំណែងឧបនាយករដ្ឋមន្ត្រីចំនួន ៤រូប ។ នៅក្រោម កម្មវិធីរបស់លោក Abazovic រដ្ឋាភិបាលថ្មីនឹងស្វែងរកការកែលម្អនីតិរដ្ឋ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ដោយ ផ្តល់អាទិភាពដល់ “ដំណើរការសមាហរណកម្ម និងសមាជិកភាពសហភាពអឺរ៉ុបរបស់ ប្រទេសម៉ុងតេណេហ្គ្រោ” ។ លោក Abazovic បានប្រកាសនៅក្នុងសុន្ទរកថារបស់លោកមុនពេលបោះឆ្នោតថា ប្រទេសម៉ុងតេណេហ្គ្រោនឹង ព្យាយាម “យុទ្ធនាការការទូតដ៏សំខាន់មួយសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបឱ្យបានយ៉ាងឆាប់រហ័ស” ៕
https://english.news.cn/europe/20220429/4db0f86a4146466aa8d344d2b4e341d0/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម