រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េ-ខាងត្បូង) បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ចំពេលមានភាពចម្រូងចម្រាសលើសេចក្តីព្រាងច្បាប់ស្តីពី កំណែទម្រង់ស្ថាប័នអយ្យការ ដែលគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យបានសន្យាថា នឹងអនុម័តសេចក្តីព្រាងច្បាប់នេះឱ្យបាន ហើយគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សអំណាចប្រជាជនបានជំទាស់ភ្លាមៗនៅក្នុងសភា។ គណបក្សអំណាចប្រជាជន ក៏នឹងដាក់ស្នើសុំដីកាបង្គាប់របស់តុលាការ ធម្មនុញ្ញផងដែរ ដើម្បីជំទាស់នឹងសេចក្តីព្រាងច្បាប់នេះ ដែលនឹងកាត់បន្ថយ និងលុបចោលសិទ្ធិអំណាចស៊ើបអង្កេតរបស់ស្ថាប័នអយ្យការនេះ ដែលត្រូវបានគេអះអាងថា ខុសនីតិវិធីនៅក្នុងការអនុម័តសេចក្តីព្រាងច្បាប់នេះ តាមរយៈគណៈកម្មាធិការតុលាការនៃរដ្ឋសភា។
លោក Kweon Seong-dong ប្រធានក្រុមសមាជិករដ្ឋសភារបស់គណបក្សអំណាចប្រជាជនបានថ្លែងជំទាស់ជាលើកដំបូងនៅក្នុងសភា ដោយបានប្រកាសច្បាប់នេះថា ជាលទ្ធផលវិស្វកម្មនយោបាយទុច្ចរិត។ លោក Park Hong-keun ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យបានថ្លែងថា គណបក្សនេះ នឹងអនុម័តសេចក្តីព្រាងច្បាប់នេះឱ្យបាន បន្ទាប់ពីការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នេះយ៉ាងប្រញាប់ ប្រញាល់ដោយគណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភា កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។ គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈក្នុងសភា ១៧១ អាសនៈ ក្នុងចំណោម ៣០០ អាសនៈ បើប្រៀប ធៀបជាមួយគណបក្សអំណាចប្រជាជនដែលមានអាសនៈ ១១០។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណេងកាត់បន្ថយ និងលុបបំបាត់ទាំងស្រុងនូវអំណាចស៊ើបអង្កេតរបស់ស្ថប័នអយ្យការ។ លោក Park បានថ្លែងក្នុងកិច្ចប្រជុំរបស់គណបក្សថា គណបក្សប្រជាធិបតេយ្យ នឹងមិនត្រូវបានរងឥទ្ធិពលណាមួយរបស់គណបក្សអំណាចប្រជាជន និងលោក Yoon Suk-yeol ប្រធានាធិបតី ក្នុងការជំទាស់របស់ខ្លួន ចំពោះសេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានព្រមព្រៀងគ្នាពីខាងដើមដោយគណបក្សនយោបាយធំទាំងពីរឡើយ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220427003654315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម