លោក Alen Simonyan ប្រធានសភាអាមេនី និងលោកស្រី Lucy Iskenian ប្រធានក្រុមមិត្តភាពសភាស៊ីរី-អាមេនី
សភានៃសាធារណរដ្ឋអាមេនីបានឱ្យដឹងថា លោក Alen Simonyan ប្រធានសភាអាមេនី បានទទួលចួបគណៈប្រតិភូដែលដឹកនាំដោយលោកស្រី Lucy Iskenian ប្រធានក្រុមមិត្តភាពសភាស៊ីរី-អាមេនី នៃសភាប្រជាជននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី។ ជាការស្វាគមន៍ភ្ញៀវ លោកប្រធានសភាអាមេនី បានគូសបញ្ជាក់ពីភាតរភាពជាប្រវត្តិសាស្រ្តនៃប្រជាជនស៊ីរីដ៏រួសរាយរាក់ទាក់ និងលទ្ធភាពនៃចំណងទាក់ទងពហុប៉ូល ព្រមទាំងបានគូសបញ្ជាក់ពីតួនាទីជាក់ស្តែងរបស់សហគមន៍ស៊ីរីអាមេនី។ លើកឡើងពាក់ព័ន្ធនឹងវត្តមាននៃសមាជិកសភាអាមេនី នៅក្នុងសភាស៊ីរី លោក Alen Simonyan បានស្វាគមន៍ការចូលរួមរបស់ពួកគេ ក៏ដូចជា ចូលរួមរបស់ពួកគេនៅក្នុងក្រុមមិត្តភាពសភាជាមួយអាមេនីផងដែរ។
ថ្លែងអំណរគុណដល់លោកប្រធានសភាចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រីប្រធាន ក្រុមមិត្តភាពសភាស៊ីរី-អាមេនី បានពាំនាំជូនលោក Alen Simonyan នូវសាររបស់លោក Hammouda Sabbagh ប្រធានសភាប្រជាជនស៊ីរី ដែលសារនោះបានបញ្ជាក់អះអាងជាថ្មីពីទំនុកចិត្តទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានលើកឡើងពាក់ព័ន្ធនឹងខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតចំណងការទូតរវាងអាមេនី និងស៊ីរី ក្នុងបរិបទនេះពួកគេបានសង្កត់ធ្ងន់ ពីការអនុវត្តកម្មវិធីរួមគ្នា នៃសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានកត់ត្រានូវកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងជំនួបខាងលើនេះ ក៏បានលើកឡើងពីស្ថានការណ៍នៅក្នុងតំបន់ បញ្ហាក្រោយសង្រ្គាមរបស់ សាធារណរដ្ឋ Artsakh(Nagorno-Karabakh) ក៏ដូចជា បេសកកម្មដែលធ្វើឡើងដោយកងរក្សាសន្តិ-ភាពរបស់អាមេនី នៅក្នុងប្រទេសស៊ីរីផងដែរ។ នៅចុងបញ្ចប់នៃជំនួប សហសេវិកស៊ីរី បាននឹកឃើញដល់សច្ចភាពដ៏ពេញនិយមដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ខ្លួន ដែលបានឆ្លើយទៅកាន់ភាពស្មោះត្រង់ ជាមួយនឹងភាពស្មោះត្រង់ ដោយបានគូសបញ្ជាក់ថា នោះគឺជាលទ្ធផលនៃសន្តិភាព និងទំនុកចិត្ត ទៅវិញទៅមកនៃប្រជាជនអាមេនី និងប្រជាជនស៊ីរី៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.am/eng/news/698512.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម