logo logo
banner1
លោកស្រី Marine Le Pen នឹងព្យាយាមយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា ខែមិថុនា
 

កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ មន្រ្តី១រូប នៃគណបក្សនយោបាយរបស់លោកស្រី Marine Le Pen បានថ្លែងថា មេដឹកនាំបារាំងស្តាំនិយមជ្រុលរូបនេះ មានផែនការការពារអាសនៈរបស់ លោកស្រី​ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រោយពីចាញ់លោកប្រធានាធិបតី Emmanuel Macron នៃការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។ ថ្លែងទៅកាន់ទូរទស្សន៍ CNEWS លោក Louis Aliot អនុប្រធានគណបក្សប្រមូលផ្តុំជាតិ (RN)បានថ្លែង ថា លោកស្រី  Marine Le Pen នឹងឈរឈ្មោះបោះឆ្នោតថ្ងៃទី១២ និង១៩ ខែមិថុនា ឆ្នាំ២០២២។

លោក Louis Aliot បានថ្លែងបន្ថែមថា លោកស្រី Le Pen បច្ចុប្បន្នតំណាងនូវគណបក្សប្រឆាំងដ៏ ធំជាងគេ ចំពោះលោក Macron “មិនថាមិនអ្វីកើតឡើងក៏ដោយ លោកស្រីនឹងក្លាយជាបេក្ខជន ក្នុងការ បោះឆ្នោតជ្រើសតាំងសមាជិកសភា”។ គណបក្សរបស់លោកសង្ឃឹមថា នឹងទទួលបានយ៉ាងតិច ១៥ អាសនៈសភា ដែលនឹងអនុញ្ញាតឱ្យពួកគេអាចបង្កើតក្រុមមួយ នៅក្នុងសភាបាន៕

https://bywire.news/articles/le-pen-to-try-win-parliamentary-seat-in-june



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`