លោក Emmanuel Jean-Michel Frédéric Macron ជាប់ឆ្នោតជាប្រធានាធិបតីបារាំង សម្រាប់អាណត្តិទី២
ការស្ទង់មតិមុនការបោះឆ្នោតថ្មីមួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ Cnews និងស្ថានីយវិទ្យុ Europe 1 បានរកឃើញថា អ្នកបោះឆ្នោតបារាំងជាង ៦០% មិនចង់ឱ្យលោក Emmanuel Jean-Michel Frédéric Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាបារាំង ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នោះឡើយ។ ប្រជាជនបារាំងភាគច្រើន មិនចង់ឱ្យលោក Macron ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា ខែមិថុនានោះទេ ៦៣% នៃអ្នកឆ្លើយសំណួរបានឆ្លើយតបថា ពួកគេចង់ឱ្យលោក Macron មិនមានសំឡេងភាគច្រើននៅក្នុងសភា ខណៈដែល ៣៥% ផ្សេងទៀតឆ្លើយថា ពួកគេចង់ឱ្យ លោក Macron គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា។
ការស្ទង់មតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្នុងចំណោមអ្នកបោះឆ្នោតបារាំង ១,៣០០នាក់ ក្រោយពីលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំចុងក្រោយ ត្រូវបានផ្សព្វផ្សាយ។ នៅពេលសួរថា តើពួកគេនឹងជ្រើសរើសនរណាឱ្យធ្វើជានាយករដ្ឋមន្រ្តីបារាំង ៤៦% បានជ្រើសរើសលោកស្រីបេក្ខជនប្រធានាធិបតី Marine Le Pen ៤៤% គាំទ្រលោក Jean-Luc Melenchon និង ៨% ទៀត ជ្រើសរើសយកលោកស្រី Valerie Pecresse (បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណ រដ្ឋ)។ ៤៩% នៃអ្នកឆ្លើយតបថ្លែងថា ពួកគេពេញចិត្តនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីជុំទី២ ហើយភាគរយដូចគ្នានេះ បានឆ្លើយថា ពួកគេមិនពេញនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតប្រធានាធិបតីបារាំងជុំចុងក្រោយ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានថ្លែងថា ក្រោយការរាប់សន្លឹកឆ្នោត ១០០% បានរកឃើញថា លោក Emmanuel Jean-Michel Frédéric Macron ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នទទួលបានសំឡេង ៥៨.៥៥% ខណៈដែលលោកស្រី Marion Anne Perrine “Marine” Le Pen បេក្ខជនប្រធានាធិបតីរបស់គណបក្សស្តាំនិយមជ្រុល ទទួលបាន៤១.៤៥។ ក្នុងការបោះឆ្នោតជុំទី១ ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២កន្លងមក លោក Emmanuel Macron ទទួលបានសំឡេងឆ្នោតគាំទ្រ ២៧.៨៤% ខណៈដែលលោកស្រី Marine Le Pen ទទួលបានសំឡេងឆ្នោតគាំទ្រ ២៣.១៥%៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/over-60-of-french-voters-against-macron-secu-1501960.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម