លោក Udaya Gammanpila ប្រធានគណបក្ស Pivithuru Hela Urumaya និងជាសមាជិកសភាស្រីលង្កា
រដ្ឋធានីកូឡុំបូ៖ លោក Udaya Gammanpila អតីតរដ្ឋមន្រ្តី សមាជិកសភា និងជាមេដឹកនាំគណបក្ស Pivithuru Hela Urumaya បានថ្លែងថា មានសមាជិកសភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កាចំនួន ១២០រូប នឹងគាំទ្រញត្តិដកសេចក្តីទុកចិត្ត ដែលនឹងស្នើឡើងដោយគណបក្ស Samagi Jana Balavegaya(SJB)។ លោក Udaya Gammanpila បានថ្លែងថា ប្រសិនបើរដ្ឋាភិបាលមិនចុះចេញពី តំណែងទេ ញត្តិ ដកសេចក្តីទុកចិត្តមួយនឹងត្រូវដាក់ជូនសភាស្រីលង្កា នៅក្នុងសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ សមាជិកសភារូបនេះបាន ឱ្យដឹងថា នៅពេលដែលគណបក្ស Samagi Jana Balavegaya(SJB) មានផែនការដាក់ញត្តិប្រឆាំង នឹងរដ្ឋាភិបាល លោកបានប្រាប់ដល់គណបក្សនោះថា ពួកគេចាំបាច់ត្រូវមានការគាំទ្រយ៉ាងហោចណាស់ ពីសមាជិកសភា ១១៣រូប បើមិនដូច្នោះទេ ញត្តិនោះនឹងក្លាយទៅជាញត្តិផ្តល់សេចក្តីទុកចិត្តដល់រដ្ឋា ភិបាលស្រីលង្កាវិញ៕
https://www.newsfirst.lk/2022/04/25/120-mps-ready-to-support-the-no-confidence-motion-against-government/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម