លោក Vuong Dinh Hue (ស្តាំ) ជួបសន្ទនាការងារជាមួយលោកស្រី Pany Yathotou
កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចលោកស្រី Pany Yathotou អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ។
លោក Hue បានអបអរសាទរដល់បក្ស រដ្ឋ និងប្រជាជនឡាវចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេលើវិស័យនានា ហើយបានលើកឡើងពីការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាឡាវ តាមរយៈគ្រប់សម័យកាល និងក្នុងអាណត្តិនៅពេលដែលលោកស្រី Pany ធ្វើជាប្រធានរដ្ឋសភា ។ លោក Hue បានសន្យា ថានឹងខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងរវាងវៀតណាម និងឡាវ ។ លោកស្រី Pany បានមានប្រសាសន៍ថា ក្នុងនាមជាមិត្តជិតស្និទ្ធរបស់វៀតណាម លោកស្រីមានមោទនភាពចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម (CPV)។ លោកស្រី បានស្នើឱ្យរដ្ឋសភាទាំងពីរ និងក្រុមប្រឹក្សាប្រជាជនក្រុង-ខេត្ត ជាពិសេសតំបន់ជាប់ព្រំដែន បន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើតច្បាប់ និងការត្រួតពិនិត្យ ។ លោកស្រី Pany បានមាន ប្រសាសន៍បន្តទៀតថា ស្ថាប័ននីតិប្បញ្ញត្តិគួរតែបន្តតាមដានការអនុវត្តគម្រោងសហប្រតិបត្តិការដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពរបស់ពួកគេ ដោយស្នើឱ្យសមាជិករដ្ឋសភាវៀតណាម និងឡាវ រួមទាំងសមាជិកសភាជាស្ត្រីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងបន្តផ្លាស់ប្តូរបទពិសោធន៍ជាពិសេស ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី ។
ភាគីទាំងពីរបានឯកភាពថា វៀតណាម និងឡាវនឹងសម្របសម្រួលការរៀបចំសកម្មភាពសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវក្នុងឆ្នាំ២០២២ ដើម្បីរំលឹកខួបលើកទី៦០នៃទំនាក់ទំនងការទូតទ្វេភាគី និងខួប៤៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ។ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិរបស់ប្រទេសឡាវ(Bounpimay) លោក Hue បានស្នើឱ្យលោកស្រី Pany ពាំនាំការនឹក រលឹកដល់លោក Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងថ្នាក់ដឹកនាំប្រទេសឡាវ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-hosts-lao-vice-president/227618.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម