លោក Vuong Dinh Hue មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំ
កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ កិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាមត្រូវបានបិទបញ្ចប់ នៅរដ្ឋធានីហាណូយ ដោយផ្តោតជាសំខាន់លើការរៀបចំ សម្រាប់កិច្ចសម័យលើកទី៣ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ ។ នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានសង្ខេបថា កិច្ចប្រជុំបានពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៥ សេចក្តីព្រាង សេចក្តីសម្រេចស្តីពីយន្តការ និងគោលនយោបាយ ពិសេសសាកល្បងមួយចំនួនសម្រាប់ការអភិវឌ្ឍភាគនិរតីនៃខេត្ត Khanh Hoa ព្រមទាំងសេចក្តីស្នើច្បាប់ និងបទប្បញ្ញត្តិសម្រាប់ឆ្នាំ២០២៣ និងការកែសម្រួលកម្មវិធីឆ្នាំ២០២២ ។ សេចក្តីព្រាងច្បាប់ដែលបានធ្វើវិសោធនកម្មចំនួន៥ ដែលកំពុងពិភាក្សាគ្នានោះរួមមាន ច្បាប់ស្តីពីប្រេង និងឧស្ម័ន, ច្បាប់ស្តីពីការបង្ការ និងត្រួតពិនិត្យនៅក្នុង ស្រុក, ច្បាប់ស្តីពីប្រេកង់វិទ្យុ, ច្បាប់ស្តីពីអធិការកិច្ច និងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ ។ គណៈកម្មាធិការអចិន្ត្រៃយ៍បានឯកភាពបញ្ចូលសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីខេត្ត Khanh Hoa ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទប្បញ្ញត្តិឆ្នាំ២០២២ ហើយដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ ដើម្បីអនុម័ត ៕
https://en.vietnamplus.vn/na-standing-committees-10th-session-wraps-up/227616.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម