logo logo
banner1
គណៈកម្មាធិការជំនាញរបស់សភាអ៊ីស្រាអែលដាក់ទណ្ឌកម្ម លើអ្នករិះគន់គណបក្សនយោបាយរបស់លោកនាយករដ្ឋមន្ត្រី
 

លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

រដ្ឋធានីហ៊្សេរុយសាឡិម៖ គណៈកម្មាធិការជំនាញនៃរដ្ឋសភារដ្ឋអ៊ីស្រាអែលមួយ បានដាក់ទណ្ឌកម្មលើ សមាជិករដ្ឋសភា ១ រូប ដែលបានផ្តាច់ខ្លួនចេញពីគណបក្សរបស់លោក Naftali Bennett នាយករដ្ឋមន្ត្រី អ៊ីស្រាអែល គឺគណបក្ស Yamina ដែលគ្មានប្រយោជន៍នយោបាយសម្រាប់ថ្នាក់ដឹកនាំកំពូលអ៊ីស្រាអែល រូបនេះ។ កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការ​ជំនាញនៃរដ្ឋសភាមួយនេះ បានបោះ ឆ្នោតដោយសំឡេងគាំទ្រ ៧ និងជំទាស់ ០ ប្រកាសពីការចុះចូលរបស់លោក Amichai Chikli ជា មួយគណបក្សនយោបាយផ្សេង ដែលជា ស្ថានភាពមួយសម្រាប់ទប់ស្កាត់សមាជិករដ្ឋសភារូបនេះមិនឱ្យ ចុះចូលជាមួយគណបក្សនយោបាយផ្សេងទៀតក្នុងរដ្ឋសភាបច្ចុប្បន្ននៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ ការបោះឆ្នោតនេះត្រូវបានស្នើឡើង ដោយលោកនាយករដ្ឋមន្ត្រី Bennett។ លោក Chikli បាន ចាកចេញពីគណបក្ស Yamina របស់លោកនាយករដ្ឋមន្ត្រី Bennett ខណៈពេលដែលរដ្ឋាភិបាល ចម្រុះបានបង្កើតឡើងកាលពីឆ្នាំ២០២១  ដែលត្រូវបានចោទប្រកាន់​លោក Bennett ថា បានក្បត់មនោគម វិជ្ជាដែលគណបក្សនេះមិនអាចទទួលយកបានឡើយ។ លោក Chikli ត្រូវបានគេមើលឃើញថា ជាបេក្ខជនដ៏ មានសក្តានុពលសម្រាប់គណបក្សប្រឆាំង គឺគណបក្ស Likud ក្នុងពេលអនាគត៕

https://jg-tc.com/news/national/govt-and-politics/israeli-parliament-sanctions-critic-of-pm-bennett-his-party/article_ffe6fd68-ead0-56cb-bbdb-3e0b60c3ac6a.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`