logo logo
banner1
សមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងធ្វើពហិការមិនចូលរួមក្នុងសវនាការផ្តល់ការទុកចិត្តចំពោះបេក្ខជននាយករដ្ឋមន្ត្រី
 

លោក Han Duck-soo បេក្ខជននាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងចូលរួមក្នុងសវនាការផ្តល់ការទុកចិត្តពីសភា នៅក្នុងរដ្ឋសភា ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ (Yonhap)

រដ្ឋធានីសេអ៊ូល៖ សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េជាច្រើនរូប (កូរ៉េខាងត្បូង) មកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ (Democratic Party , DP) និងគណបក្សប្រឆាំងតូចមួយ គឺគណបក្សយុត្តិធម៌បានធ្វើពហិការមិនចូលរួមលើកទី២ ក្នុងសវនាការផ្តល់សេចក្តីទុកចិត្តចំពោះលោក Han Duck-soo ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ប្រការនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាភាពបរាជ័យរបស់លោក​ Han។

សវនាការកាលពីថ្ងៃអង្គារ ទី២៦ ខែមសសា ឆ្នាំ២០២២ នោះ ត្រូវបានពន្យារពេលប្រហែលជា ៣០ នាទី បន្ទាប់ពីសវនាការនេះបានចាប់ផ្តើម។ លោក​ Sung Il-jong សមាជិករដ្ឋសភាកូរ៉េខាងត្បូង​មកពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សអំណាចប្រជាជន (People Power Party, PPP) បានសម្តែងនូវការសោកស្តាយដែលសវនាការ នេះបានបញ្ចប់ទៅដោយគ្មានការព្រមព្រៀងគ្នា ស្របពេលការស្នើឱ្យមានគណៈកម្មាធិការពិសេសមួយទទួលបន្ទុកលើសវនាការនេះ ដើម្បីកំណត់កាលបរិច្ឆេទថ្មី។

គណបក្សប្រជាធិបតេយ្យ និងគណបក្សយុត្តិធម៌ បានស្នើសុំលើកពេលសវនាការនេះរយៈពេល ២ ថ្ងៃ។ ការកំណត់កាលបរិច្ឆេទបើកសវនាការនេះ គឺធ្វើឡើងស្របតាមច្បាប់ ដែលតម្រូវឱ្យមានដំណើរការត្រួតពិនិត្យបញ្ចប់ក្នុងរយៈពេល ២០ ថ្ងៃ បន្ទាប់ពីការដាក់ស្នើសុំបើកសវនាការពិនិត្យលើលោក Han នេះ ត្រូវបានដាក់ស្នើទៅរដ្ឋសភាកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសវនាការនោះ លោក Han  ដែលត្រូវបានស្នើសុំតែងតាំងជានាយករដ្ឋមន្ត្រីលើកដំបូងរបស់ លោកប្រធានាធិបតី Yoon Suk-yeol ទើបជាប់ឆ្នោតថ្មីរបស់រដ្ឋាភិបាលនៅពេលខាងមុខ។ សវនាការនេះ ត្រូវបានគេរំពឹងថា នឹងសួរដេញដោលអំពីជម្លោះផលប្រយោជន៍នានាពាក់ព័ន្ធនឹងការជួល​ផ្ទះរបស់លោក នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ និងប្រាក់ខែដ៏ច្រើនដែលលោកបានទទួល ខណៈពេលលោកធ្វើជាទីប្រឹក្សាច្បាប់ប្រចាំក្រុមហ៊ុន Kim & Chang។ នៅក្នុងប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីគ្រាន់តែជាតំណែងមួយក្នុងគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ដែលតម្រូវឱ្យសភាផ្តល់ការទុកចិត្ត៕

     http://ព័ត៌មានសភាអន្តរជាតិ ២៧-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220426003700315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`