logo logo
banner1
សហភាពអន្តរសភា(IPU) និងសន្និបាតសភានៃប្រទេសនិយាយភាសាបារាំង(APF) ប្តេជ្ញា លើកកម្ពស់សាជាថ្មីនូវសកម្មភាពពហុភាគីនិយម
 

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ គឺជាទិវាអន្តរជាតិពហុភាគីនិយម និងការទូតសម្រាប់សន្តិភាព(In ternational Day of Multilateralism and Diplomacy for Peace)។ ក្នុងឱកាសនៃទិវានេះ ក្រុមការងាររួមរបស់សន្និបាតសភានៃប្រទេសនិយាយភាសាបារាំង(APF) និងសហភាពអន្តរសភា(IPU) បានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរួមរបស់ពួកគេ ដើម្បីលើកកម្ពស់ពហុភាគីនិយម តាមរយៈការទូតសភា។

ក្នុងស្ថានភាពលំបាកដូចពេលបច្ចុប្បន្ន (ស្ថានភាពដែលសន្តិភាព និងស្ថិរភាពរបស់ពិភពលោកកំពុ ងរងការគំរាមកំហែង) វាគឺជារឿងចាំបាច់និងបន្ទាន់មួយ ក្នុងការលើកទឹកចិត្តឱ្យមានសកម្មភាពជាលក្ខ ណៈពហុភាគីរួម ដើម្បីសម្របសម្រួលបង្កើតឱ្យមានដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះរវាងប្រទេសនិងប្រទេស និងដើម្បីផ្តល់ដំណោះស្រាយប្រកបដោយចីរភាព ប្រកបដោយនវានុវត្តភាព និងដំណោះស្រាយដែលឆ្លើយតបចំបញ្ហា នៃការទប់ទល់នឹងការគំរាមកំហែងចំពោះអនាកមគតមនុស្សជាតិ និងភពផែនដី។

សន្និបាតសភានៃប្រទេសនិយាយភាសាបារាំង(APF) និងសហភាពអន្តរសភា(IPU) ដែលជាវេទិកា នៃការជួបជុំគ្នារបស់សមាជិកសភាទូទាំងពិភពលោក បានយល់ដឹងអំពីគ្រោះថ្នាក់ និងការគំរាមកំហែងដែ លពិភពលោកកំពុងជួបប្រទះ បានអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរស ភានានាក្នុងពិភពលោក និងបានអំពាវនាវឱ្យមានសាមគ្គីភាពជាអន្តរជាតិ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងដើម្បីរកឱ្យឃើញនូវដំណោះស្រាយរួមនៃបញ្ហារបស់ពិភពលោក។

លោកMartin Chungong អគ្គលេខាធិការសហភាព និងលោកJacques Krabal អគ្គលេខាធិការ នៃសន្និបាតសភានៃប្រទេសនិយាយភាសាបារាំង បានយល់ច្បាស់អំពីភារកិច្ច និងបំណងប្រាថ្នារបស់ស្ថាប័នខ្លួន។ លោកទាំងពីរយល់ឃើញថា មានតែការធ្វើសកម្មភាពរួមគ្នាតែប៉ុណ្ណោះ មានតែការឆ្លើយតបរួមគ្នាតែប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់នូវការគំរាមកំហែងចំពោះអនាគតមនុស្សជាតិ។ ដើម្បីសម្រេចនូវគោលដៅនេះ​ គេត្រូវការនូវគំនិតផ្តួចផ្តើមរួម។

ទិវាអន្តរជាតិពហុភាគីនិយម និងការទូតសម្រាប់សន្តិភាព ដែលប្រកាសដោយអង្គការសហប្រជាជាតិ គឺជាឱកាសមួយដែលសន្និបាតសភានៃប្រទេសនិយាភាសាបារាំង និងសហភាពអន្តរសភា បង្ហាញសាជាថ្មីនូវឆន្ទៈរួមដ៏រឹងមាំ ដើម្បីរួមគ្នាលើកម្ពស់ឡើងវិញនូវសកម្មភាពពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគោលបំណងពង្រឹងសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពចំពោះមនុស្ស និងភពផែនដី ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/statements/2022-04/ipu-and-afp-commit-reinvented-multilateralism



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`