វិមានកាពីតូលត្រូវបានបាតុករចូលលុកលុយកាលពី ថ្ងៃទី៦ មករា ២០២០
សាក្សីបានបង្ហាញថា ដែលបានបង្ហាញដោយគណៈកម្មការស៊ើបអង្កេតលើការវាយប្រហារនេះបង្ហាញថា លោក Mark Meadows និងក្រុមសមាជិកអ្នកទាមទារសេរីភាពបានពិភាគ្សាគ្នាដើរក្បួនឆ្ពោះទៅអុកឡុកវិមានកាពីតូលស្របពេលដែលសភាបានប្រកាសបញ្ជាក់លទ្ធផលបោះឆ្នោត។
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅមុនការចូលលុកលុយវិមានកាពីតូលនៅថ្ងៃទី៦ មករា ២០២០ មន្រ្តីនៃសេតវិមានរបស់លោកត្រាំ និងក្រុមសមាជិកទាមទារសេរីភាពនិយមស្តាំ បានបង្កើតយុទ្ធសាស្ត្រ ជាផែនការមួយនាំផ្លូវបាតុករដែលកំពុងមានកំហឹងដើរឆ្ពោះទៅវិមានកាពីតូលតែម្តង នេះបើយោងតាមសក្ខីកម្មដែលទើបចេញថ្មីដែលទទួលបានដោយគណៈកម្មាធិការសភាស៊ើបអង្កេតកុបកម្ម និងការខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតី Donald J. Trump ដើម្បីរំលំការបោះឆ្នោត។ នៅលើផែនការមានការចូលរួមដោយលោក Mark Meadows ប្រធានបុគ្គលិកសេតវិមាន Rudolph W. Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump លោក Jim Jordan តំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ មកពីរដ្ឋ Ohio និងសមាជិកផ្សេងទៀតនៃក្រុមទាមទារសេរីភាព បានពិភាក្សាអំពីគំនិត លើកទឹកចិត្តអ្នកគាំទ្រឱ្យដើរក្បួនទៅកាន់វិមានកាពីតូល នេះបើយោងតាមគណនីរបស់សាក្សីម្នាក់៕
https://www.nytimes.com/2022/04/23/us/politics/trump-meadows-freedom-caucus-jan-6.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម