logo logo
banner1
សមាជិករដ្ឋសភាប្រទេសនីហ្សេរីយ៉ា ១ រូប ទទួលមរណភាព
 

លោក Nse Ekpenyong សមាជិករដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា

កាលពីថ្ងៃអាទិត្យ​​​ ទី២៥ ខែមេសា ឆ្នាំ២០២២ លោក Nse Ekpenyong សមាជិករដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា​តំណាងមណ្ឌលក្រុង Oron បានទទួលមរណភាពក្នុងជន្មាយុ ៥៨ ឆ្នាំ។ លោក Asuqwo Eyo ប្រធានរដ្ឋបាលស្រុក Mbo LGA រដ្ឋ Akwa Ibom ជាអ្នកបញ្ជាក់អំពីមរណភាពនេះ។ ប្រធានរដ្ឋបាលស្រុករូបនេះ បាននិយាយថា មុនមរណភាពនេះ លោក Ekpenyong មកពីមណ្ឌល Oron របស់ខ្លួន លោកមិនបានឈឹអ្វីឡើយ។

លោក Ekpenyong នឹងបញ្ចប់អាណត្តិទី ២ របស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២៣  ខាងមុខ។ លោក Ekpenyong គឺជាអតីតសមាជិករដ្ឋសភាតំណាងរដ្ឋ Akwa Ibom និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យប្រជាជននៅក្នុងរដ្ឋ Akwa Ibom។ នៅមុនពេលចូលប្រឡូកក្នុងនយោបាយ                            លោក Ekpenyong បានបម្រើការងារជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Trust Co Nigeria Ltd ហើយបន្ទាប់មក លោកបានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Brule Integrated Nigeria Ltd។

ក្រោយពីមរណភាពរបស់លោក Ekpenyong លោក Femi Gbajabiamila ប្រធានរដ្ឋសភាត្រូវបានគេរំពឹងថា នឹងប្រកាសអំពីអាសនៈដែលនៅទំនេរនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (INEC) នឹងរៀបចំការបោះឆ្នោតភ្លាមៗ ដើម្បីបំពេញអាសនៈនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៤-២២- កែវ ធាវី-ឆេង ធាវីប្រែសម្រួលពី៖ https://theeagleonline.com.ng/house-of-representatives-member-dies/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`