logo logo
banner1
អនុប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយអនុប្រធានសភា គុយបា តាមរយៈប្រព័ន្ធនិម្មិត
 

លោក Wang Chen ជួបសន្ទនាការងារជាមួយនឹងលោកស្រី Ana Maria Mary Machado តាមរយៈប្រព័ន្ធនិម្មិត

កាលពីថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ លោក Wang Chen អនុប្រធានគណៈកម្មាធិការអចិ ន្ត្រៃយ៍សភាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន(NPC) បានជួបសន្ទនាការងារជាមួយលោកស្រី Ana Maria Mary Machado អនុប្រធានសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា (រដ្ឋសភា) តាមរយៈ ប្រព័ន្ធនិម្មិត ។

ថ្លែងពីរដ្ឋធានីប៉េកាំង លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនបានហៅប្រទេសចិន និងគុយបាថា ជាមិត្តល្អ សមមិត្ត និងបងប្អូន ។ លោក Wang បានមានប្រសាសន៍ថា សភាប្រជាជនចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសភាអំណាចប្រជាជនគុយបា ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋនៃប្រទេស ទាំងពីរ និងផ្តល់តួនាទីពេញលេញដល់តួនាទីសកម្មរបស់សភា ។ លោក Wang បានមានប្រសាសន៍បន្ថែម ទៀតថា សភាប្រជាជនចិនមានឆន្ទៈក្នុងការធ្វើការជាមួយសភាអំណាចប្រជាជនគុយបា ដើម្បីខិតខំប្រឹងប្រែងឥតឈប់ឈរធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពរវាងប្រទេសទាំងពីរ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងប្រឆាំងនឹងអនុត្តរភាព ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបើកឱ្យទូលាយនូវការយល់ដឹងថ្មីនៃសង្គមនិយម ។

លោកស្រី Machado បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គុយបា ។ លោកស្រី Machado បានមានប្រសាសន៍ថា ប្រទេសគុយបាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងប្រឆាំងរាល់សកម្មភាពដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ លោកស្រី Machado បានមានប្រសាសន៍ទៀតថា សភាអំណាចប្រជាជនគុយបា ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយសភាប្រជាជនចិន និងធ្វើការរួមចំណែក ថ្មីក្នុងការលើកកម្ពស់មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220422/122b26e93bcc4df992d0e6403e463109/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`