logo logo
banner1
ប្រជាជនស្លូវេនី ចូលរួមបោះឆ្នោតជ្រើសរើសសភាថ្មី
 

 

ប្រជាជននៃសាធារណរដ្ឋស្លូវេនី អញ្ជើញចូលរួមបោះឆ្នោត

កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ប្រជាជននៃសាធារណរដ្ឋស្លូវេនី ដែលមានសិទ្ធិចូលរួមបោះឆ្នោត ប្រហែល ១,៧លាននាក់ បានទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភានីតិ កាលថ្មីដែលមាន ៩០អាសនៈ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន ១,៤៧៦នាក់ មកពីគណបក្សចំនួន២០ ។ ការស្ទង់មតិភាគច្រើនបានព្យាករណ៍ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងគណបក្សប្រជាធិបតេយ្យស្លូវេនី (SDS) របស់លោកនាយករដ្ឋមន្ត្រី Janez Jansa និងចលនាសេរីភាពកណ្តាលឆ្វេង (FM) ដែលជាគណបក្ស ថ្មីដែលដឹក នាំដោយលោក Robert Golob ។ សភាថ្មីត្រូវបានគេរំពឹងថានឹងកោះប្រជុំនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ បន្ទាប់មកទៀតរដ្ឋាភិបាលថ្មីត្រូវបានរំពឹងថានឹងបង្កើតឡើងដោយគណបក្សចម្រុះ ដែលមាន សំឡេងភាគច្រើនរួមគ្នាកាន់កាប់សភា ។ លទ្ធផល​បោះឆ្នោត​បឋម​នឹង​ចេញផ្សាយ​នៅ​ពេល​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ ទី ០១ ឧសភា ឆ្នាំ២០២២៕

https://english.news.cn/20220418/997045db3a3c430eb3f5c0df6a5b47bb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`