រដ្ឋធានីសេអ៊ូល៖ លោកប្រធានាធិបតីជាប់ឆ្នោត Yoon Suk-yeol សង្ឃឹមថាគណបក្សកាន់អំណាច និង គណបក្សប្រឆាំងទាំងអស់នៅក្នុងសភា នឹងទាញប្រមូលយកបញ្ញារបស់ខ្លួនដើម្បីរួមគ្នាដោះស្រាយកង្វល់របស់ ប្រជាពលរដ្ឋតាមរយៈច្បាប់ស្តីពីការកំណែទម្រង់រដ្ឋអាជ្ញាដ៏ចម្រូងចម្រាសនេះ ដែលជាយោបល់របស់លោក ទៅលើសំណើ ដើម្បីកាត់បន្ថយ និងឈានដល់លុបបំបាត់នូវវិសាលភាពអំណាចស៊ើបអង្កេតរបស់រដ្ឋអាជ្ញា នេះបើយោងតាមអ្នកនាំពាក្យរបស់លោកនៅថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ នេះ។ កាលពីសប្តាហ៍ មុនគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងធំគឺ គណបក្សអំណាច ប្រជាជនបានយល់ព្រមគ្នាកាត់បន្ថយសិទ្ធិស៊ើបអង្កេតរបស់រដ្ឋអាជ្ញាលើបទឧក្រិដ្ឋពីរប្រភេទ គឺបទពុករលួយ និងបទល្មើសសេដ្ឋកិច្ច មុនពេលលុបចោលទាំងស្រុង៕
https://en.yna.co.kr/view/AEN20220425003251315?section=news
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម