logo logo
banner1
រដ្ឋសភាកាណាដា នឹងបើកឱ្យសាធារណជនចូលទស្សនាឡើងវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីការផ្អាកមួយរយៈ ដោយសារជំងឺកូវីដ-១៩
 

នៅសប្តាហ៍ក្រោយនេះ រដ្ឋសភាឬសភាជាន់ទាប(The House of Commons)របស់ប្រទេសកាណាដា បានចាប់ផ្តើមបើកឱ្យសាធារណជនចូលទស្សនាឡើងវិញ បានបន្ទាប់ពីបានផ្អាកអស់រយៈពេល២ ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ តទៅ សាធារណជនអាចចូលទៅកន្លែងដែលរៀបចំទុកសម្រាប់ ឱ្យសាធារណជនទស្សនាផ្ទាល់នូវការជជែកពិ ភាក្សាដេញដោលគ្នារបស់សមាជិករដ្ឋសភា។ សាធារណជនក៏បានមានឱកាសឡើងវិញដែរ ក្នុងការទស្សនាការពិភាក្សារបស់គណៈកម្មាធិការរដ្ឋសភា លើប្រធានបទនានាដូចជា បញ្ហាសុខាភិបាល និងបញ្ហាជនជាតិដើម ជាដើម។ នៅសប្តាហ៍ក្រោយ សូម្បីតែការទស្សនាក្នុងសភាដែលអមដោយមគ្គុទេសក៍(Guided tour) ដែលបានផ្អាកតាំងតែខែមីនា ឆ្នាំ២០២០ នឹងចាប់ដំណើរការឡើងវិញជាលើកទីមួយដែរ។

លោកស្រីHeather Bradley ប្រធានផ្នែកទំនាក់ទំនងនៃការិយាល័យប្រធានរដ្ឋសភាកាណាដា បានថ្លែងថា លោក(Anthony) Rota ប្រធានរដ្ឋសភាប្រទេសកាណាដា បានថ្លែងថា​ លោកមានសេចក្តីសោម នស្សយ៉ាងខ្លាំង ដែលទ្វាររបស់សាលសម្រាប់សាធារណជនចូលស្តាប់សមាជិករដ្ឋសភាជជែកដេញដោល ក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំគណៈកម្មធិការ ត្រូវបានបើកឡើងវិញ។ ទោះបីជាយ៉ាងនេះក្តី អ្នកចូលទស្សនា ត្រូវបានគេបញ្ញត្តិឱ្យពាក់ម៉ាស និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បញ្ញត្តិនេះត្រូវ បានកំណត់ដោយក្រុមប្រឹក្សានៃគណៈកម្មាការសេដ្ឋកិច្ចផ្ទៃក្នុង(board of internal economy) ដែលជា​គណៈកម្មាធិការមួយរបស់រដ្ឋសភា មានសមាសភាពមកពីគ្រប់បក្សនយោបាយមានអាសនៈក្នុងរដ្ឋស ភាហើយគណៈកម្មាធិការនេះមានភារកិច្ចគ្រប់គ្រងការងាររបស់រដ្ឋសភា។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ការិយាល័យលោកGeorge Furey ប្រធានព្រឹទ្ធសភាប្រទេស កាណាដា បានផ្ញើអ៊ីម៉េលមួយទៅសមាជិកព្រឹទ្ធសភា​ ជូនដំណឹងថា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ តទៅ ព្រឹទ្ធសភានឹងដាក់ឱ្យដំណើរការឡើងវិញ នូវកន្លែងសម្រាប់ឱ្យអ្នកខាងក្រៅ(អ្នកមកពីខាងក្រៅស្ថាប័នព្រឹទ្ធសភា)ទស្សនាផ្ទាល់ នូវការជជែកពិភាក្សាដេញដោលគ្នារបស់សមាជិកព្រឹទ្ធសភា ប៉ុន្តែមិនទាន់អនុ ញ្ញាតឡើយសម្រាប់សាធារណជនទូទៅ  ហើយកម្មវិធីទស្សនាព្រឹទ្ធសភាដែលអមដោយមគ្គុទេសក៍ទៀតសោត នឹងត្រូវចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://globalnews.ca/news/8776568/house-of-commons-to-end-covid-19-ban-on-visitors/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`