logo logo
banner1
នាយករដ្ឋមន្រ្តីអង់គ្លេស នឹងសូមអភ័យទោសសភា
 

លោកBoris Johnson នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស

ប្រភពពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា លោកBoris Johnson នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស គ្រោងនឹងសូមអភ័យទោសសភា នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ចំពោះការដែលលោកមិនបានអនុវត្តខ្ចាប់ខ្ជួន នូវគោលការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ លោកJonson ត្រូវបានផាកពិន័យនៅសប្តាហ៍នេះ បន្ទាប់ពីលោកបានទៅចូលរួម ក្នុងកម្មវិធីខួបកំណើតមួយ កាលពីខែមិថុនា ឆ្នាំ២០២០ ដែលកាលនោះ ការជួបប្រជុំនៅក្នុងផ្ទះជាមួយអ្នក ក្រៅសមាជិកគ្រួសារ ត្រូវបានហាមឃាត់។ ក្នុងឆ្នាំ២០២១ លោកJohnson រងការចោទប្រកាន់ពីបទភូតកុហកសភា ដែលថាលោកមិនបានបំពាន ចំពោះគោលការបិទខ្ទប់ឡើយ។

សមាជិកគណបក្សប្រឆាំង កំពុងធ្វើការពិភាក្សាគ្នាអំពីលទ្ធភាព ក្នុងការស្នើសុំ​ឱ្យសភាបោះឆ្នោតបើក ផ្លូវឱ្យ គណៈកម្មាធិការសភាធ្វើការស៊ើបអង្កេត ថាតើលោកJohnson ពិតជាមានចេតនាភូតភរចំពោះករណី នេះឬយ៉ាងណា។ លោកស្រីEmily Thornberry សមាជិកសភាគណបក្សពលករ ដែលបច្ចុប្បន្នជាគណបក្ស ប្រឆាំង បានថ្លែងថា៖ ”វាគឺរឿងហួសចិត្តមួយ ដែលលោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកមិនបានដឹង ថាលោកបានរំលោភលើគោលការណ៍បិទខ្ទប់។ លោកJohnson គួរតែសារភាពថាលោកបាននិយាយកុហកសភា ហើយគួរតែសុំលាលែងពីតំណែង។”

សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ដែលលោកនាយករដ្ឋមន្រ្តីJohnsonបាននាំមុខគេក្នុងចំណោម ប្រ ទេសលោកខាងលិច ខាងការរិះគន់នឹងការឈ្លានពានរបស់រុស្ស៊ី បានកំពុងធ្វើឱ្យម្នាក់ៗហាក់មិនសូវចាប់អារម្មណ៍និងដាក់សម្ពាធលើលោកJohnson ចំពោះរឿងអតីតកាលនៃការបំពានគោលការណ៍បិទខ្ទប់។ ក៏ ប៉ុន្តែមានមនុស្សមួយចំនួនតូច បានស្នើសុំឱ្យលោកJohnson ធ្វើការលាលែងពីតំណែង។

លោកGeoffery Clifton-Brown សមាជិសភាដែលមាននិន្នាការអភិរក្ស បានថ្លែងប្រាប់វិទ្យុBBCថា៖ ”ខ្ញុំកំពុងរង់ចាំឱ្យនគរបាលធ្វើការសាកសួររឿងនេះ ឱ្យចប់សព្វគ្រប់សិន។ នៅពេលនេះខ្ញុំគិតថា វាមិនផ្តល់អត្ថប្រយោជន៍ អ្វីដល់ប្រទេសឡើយ ក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីនៅពេលនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ២១-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.bolnews.com/international/2022/04/pm-johnson-will-apologise-to-parliament/amp/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`