ញត្តិមួយ ត្រូវបានបញ្ជូនទៅកាន់សភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា កាលពី ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ដើម្បីស្នើលុបចោលអំណាចប្រតិបត្តិរបស់ប្រធានាធិបតី។ ញត្តិ ខាងលើនេះ ត្រូវបានដាក់ជូនសភាដោយគណបក្សប្រឆាំង គឺគណបក្ស Samagi Jana Balawegaya (SJB)។ លោក Ranjith Madduma Bandara អគ្គលេខាធិការគណបក្ស SJB បានដាក់ញត្តិនេះជូនលោក ប្រធានសភា Mahinda Yapa Abeywardena។ លោក Sajith Premadasa មេដឹកនាំគណបក្សប្រឆាំង បានថ្លែងថា ញត្តិខាងលើស្នើលុបចោលវិសោធនកម្មលើកទី២០ និងកែសម្រួលវិសោធនកម្មលើកទី១៩។ លោក Sajith Premadasa បានថ្លែងថា គណបក្សប្រឆាំងក៏បានស្នើផងដែរ ឱ្យបង្កើតនូវក្រុមប្រឹក្សា សន្តិសុខជាតិ តាមរយៈរដ្ឋធម្មនុញ្ញ និងស្នើឱ្យពង្រឹងឯករាជ្យភាពរបស់គណៈកម្មការនានា ជាថ្មីម្តងទៀត។ លោក Sajith Premadasa ក៏បានស្នើឱ្យសភាគាំទ្រញត្តិរបស់ខ្លួន និងនាំមកនូវការផ្លាស់ប្តូរ តាមការទាម ទាររបស់សាធារណជន៕
https://menafn.com/1104063411/Motion-submitted-to-Parliament-to-abolish-Executive-Presidency&source=30
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម