logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយឯកអគ្គរដ្ឋទូត ប៊ុលហ្គារីប្រចាំនៅវៀតណាម
 

Vuong Dinh Hue(ស្តាំ)ក្នុងពិធីទទួលស្វាគមន៍លោកស្រី Marinela Petkova

កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារី នៅរដ្ឋធានីហាណូយ។ ក្នុង ជំនួបជាមួយលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅប្រទេសវៀតណាម លោក Hue បាន រំលឹកឡើងវិញនូវគោលនយោបាយការបរទេសរបស់វៀតណាម ដែលយកចិត្តទុកដាក់ចំពោះការបង្រួបបង្រួម និង លើកកម្ពស់នូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការពហុភាគី និងភាពយូរអង្វែងជាមួយមិត្តភាពជាប្រពៃណី។ លោក Hue បានសន្យាថា រដ្ឋសភាវៀតណាមនឹងខិតខំបន្តពង្រឹងទំនាក់ទំនងរវាងប្រទេស សភា និងប្រជាជននៃ ប្រទេសទាំងពីរ។ ជាការឆ្លើយតប លោកស្រី Petkova បានសង្កត់ធ្ងន់ថា ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងចំណោម ប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែ រីកចម្រើន។ លោកស្រី Petkova បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ បន្ទាប់ពីរយៈពេលពីរឆ្នាំនៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបានមានប្រសសន៍ថា វៀតណាមគឺជាដៃគូរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ និង អាស៊ីទាំងមូល ៕

https://en.vietnamplus.vn/top-legislator-hosts-bulgarian-hungarian-ambassadors/229469.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`