logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយឯកអគ្គរដ្ឋទូត អង់គ្លេសប្រចាំនៅវៀតណាម
 

Vuong Dinh Hue(ស្តាំ)ក្នុងពិធីទទួលស្វាគមន៍លោក Gareth Ward

កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ លោVuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាមបានទទួលជួបសន្ទនាការងារលោក Gareth Ward ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេសប្រចាំនៅ ប្រទេសវៀតណាម នៅរដ្ឋធានីហាណូយ។ លោក Gareth បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានយក ឈ្នះលើការលំបាកនានាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន បានវិលទៅរកភាពប្រក្រតីវិញ។ នាពេលថ្មីៗនេះ វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម៣១) ដែលជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំបំផុត ដែលបានបង្ហាញពីការងើបឡើង វិញរបស់ប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់។ លោក Hue ក៏បានថ្លែងអំណរគុណចំពោះលោកឯក អគ្គរដ្ឋទូត ចំពោះការរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អង់គ្លេស ៕

https://en.vietnamplus.vn/top-legislator-receives-british-ambassador-to-vietnam/229416.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`