logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាម៖ វៀតណាមតែងតែពិភាក្សាជាមួយដៃគូអង្គការពលកម្មអន្តរជាតិដ៏សំខាន់ និងគួរឱ្យទុកចិត្តបានរបស់ខ្លួន
 

លោក Vương Đình Huệ (ស្តាំ) ទទួលជួបសម្តែងការគួរសមជាមួយលោក Gilbert F. Houngbo អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរដ្ឋធានីហាណូយ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋធានីហាណូយ៖  កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក  Vương  Đình Huệ  ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋសង្គម​និយម​វៀតណាម បានថ្លែងក្នុងពេលទទួលជួបសម្តែងការគួរសមជាមួយលោក Gilbert F. Houngbo អគ្គនាយ​​​កអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរដ្ឋធានីហាណូយ​ថាអង្គការពលកម្ម​អន្តរជាតិ  គឺជាដៃគូយ៉ាងសំខាន់ និងគួរឱ្​យទុកចិត្ត​បាន​របស់​រដ្ឋា​ភិបាល​​វៀតណាម។ លោកប្រធាន Hue បានថ្លែងថា អង្គការ ILO បានចូលរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​វៀតណាម និងបានផ្តល់​ជំនួយគួរឱ្យកត់សម្គាល់ដល់វៀតណាម នូវគ្រប់ដំណើរការនីតិកម្ម និងបទ​ប្បញ្ញត្តិនានាស្តីពី ការងារ ជាពិសេស ច្បាប់ការងារ​ដំបូងក្នុង​ឆ្នាំ១៩៩៤ និងការបោះពុម្ពផ្សព្វផ្សាយច្បាប់នេះ ក្នុងឆ្នាំ២០១២ និង២០១៩, សេចក្តីព្រាងសេចក្តីសម្រេចស្តីពី គណៈកម្មាធិការមជ្ឈិមបក្សពាក់ព័ន្ធ​នឹងកំណែ​ទម្រង់គោលនយោបាយប្រាក់ឈ្នួល និងកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម រួមទាំងការសិក្សា​ស្រាវជ្រាវ និងការផ្តល់សច្ចាប័នលើ​អនុសញ្ញា​ជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិផងដែរ។ លោកប្រធាន Hue បានថ្លែងប្រាប់ភ្ញៀវរបស់ខ្លួនថា វៀតណាម បានដាក់ចេញនូវផែនទីបង្ហាញផ្លូវរបស់ខ្លួន ដើម្បីផ្តល់​សច្ចាប័នលើ​អនុ​សញ្ញាឆ្នាំ១៩៨៧ និងបានពិនិត្យពិភាក្សាជាមួយអង្គការអន្តរជាតិ, ភ្នាក់ងារ​ពាក់​ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមផ្តួច​ផ្តើមគំនិត​ជាសកលនា​ពេល​​បច្ចុប្បន្ន។វៀតណាមបានគាំទ្រ​ការ​កសាងទំនាក់ទំនងប្រកបដោយភាពសុខដុមរម្យនា, ទំនាក់ទំនងការងារដែលមានការអភិវឌ្ឍ និងស្ថិរភាព​។ រដ្ឋដើរ​​តួនាទី​ក្នុងការសម្របសម្រួល រវាងនិយោជក និងនិយោជិត។ លោកប្រធាន Hue បានបន្ថែមទៀតថា វៀតណាមក៏​កំពុងតែ​ធ្វើកំណែទ​ម្រង់យ៉ាង​​សកម្មផងដែរ លើគំរូរីកចម្រើនរបស់ខ្លួន និងការពុះពារយុទ្ធសាស្ត្រ ៣ ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ យោងតាមថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមរូបនេះ រដ្ឋសភាវៀតណាម កំពុងខិតខំកសាងប្រព័ន្ធច្បាប់មួយ និង​ក្រប​ខ័ណ្ឌការងារ​ក្រសួង​-ស្ថាប័ននានា ដែលអនុគ្រោះដល់ការអភិវឌ្ឍ ជាពិសេស ក្នុងការគាំទ្រការធ្វើ​អាជីវកម្ម​ថាមពល និងការធ្វើអាជីវកម្មឌីហ្ស៊ីតាល់ដែលសមស្រប។ វៀតណាមក៏កំពុងបន្តកិច្ច​ខិតខំប្រឹង​ប្រែង ក្នុងការបង្កើនការចូលរួមចំណែកដល់សេដ្ឋកិច្ចឌីហ្ស៊ីតាល់ចំពោះផលិតផលក្នុងស្រុកសរុប (GDP)ឱ្យបានប្រហែល ២០% ត្រឹមឆ្នាំ២០២៥ និង៣០% ត្រឹមឆ្នាំ២០៣0…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://vietnamnews.vn/politics-laws/1550602/viet-nam-always-considers-ilo-important-trustworthy-partner-na-chairman.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`