logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
រដ្ឋសភាវៀតណាម បិទបញ្ចប់សម័យប្រជុំប្រចាំឆមាសរបស់ខ្លួនប្រកបដោយជោគជ័យ
 

រដ្ឋសភាវៀតណាមបិទបញ្ចប់សម័យប្រជុំប្រចាំឆមាសរបស់ខ្លួនប្រកបដោយជោគជ័យ

សារព័ត៌មាន VOV.VN៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភានៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម បានបិទបញ្ចប់សម័យប្រជុំប្រចាំឆមាសរបស់ខ្លួន ដែលមានរយៈពេល ២៣​ ថ្ងៃ ដោយបាន​​​​​បញ្ចប់កម្មវិធីការងារទាំងមូលដោយជោគជ័យ។ អង្គសភាទាំងមូល បានអនុម័តយល់ព្រម​លើសេចក្តីព្រាងច្បាប់ចំនួន ៨ ដែលរួម​មានសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារសិទ្ធិអ្នកប្រើប្រាស់,​ សេចក្តី​ព្រាងច្បាប់ស្តីពី ការដេញថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើ​អាជីវកម្ម​អេឡិច​ត្រូនិច, សេចក្តីព្រាងច្បាប់ស្តីពី សហករ, សេចក្តីព្រាងច្បាប់ស្តីពី​ កិច្ចការពារជនស៊ីវិល និងសេចក្តីព្រាង​ច្បាប់ស្តីពី​ សន្តិសុខ​សាធារណៈរបស់ប្រជាជន។ ពិសេស​ជាងនេះទៅទៀតនោះ រដ្ឋសភាបានអនុម័ត​យល់ព្រមលើសេចក្តីព្រាងវិសោធនកម្មច្បាប់ និងបន្ថែមមាត្រាថ្មីមួយចំនួនស្តីពី ការចេញ​-ចូលររបស់​ប្រជាពលរដ្ឋវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការចេញ-ចូល ការផ្ទេរជើងហោះហើរ (transit) និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម។ ដោយសារមូលហេតុនេះហើយ ទើបអង្គសភា​ទាំងមូល បានអនុម័តយល់ព្រមពន្យារសុពលភាពទិដ្ឋាការអេឡិចត្រូនិច (e-visa) រហូតដល់ ៩០ ថ្ងៃ សម្រាប់ជនបរទេស ដែលច្បាប់ចាស់កំណត់តែ ៣០ ថ្ងៃ ប៉ុណ្ណោះ។ អង្គសភាទាំងមូល ក៏បានអនុម័តយល់ព្រមផងដែរលើសេចក្តីសម្រេចចំនួន ៣ រួមទាំងសេចក្តីសម្រេច​មួយស្តីពី ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើមន្ត្រីដែលមានឋានៈ ដែលត្រូវបានតែងតាំង និងជ្រើសតាំង​ដោយរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនថ្នាក់មូលដ្ឋាន និងសេចក្តីសម្រេចស្តីពី​ គោលនយោបាយអភិវឌ្ឍថ្មី​សម្រាប់ការ​បើកបរក្នុង​ទីក្រុង​ហូជីមិញ។ រដ្ឋសភា បានពិនិត្យពិភាក្សាលើច្បាប់ភូមិបាល ដែលទទួលបានមតិយោបល់ជាង ១២ លាន ពីប្រជាជន​គ្រប់ស្រទាប់វណ្ណៈ​ និងសេចក្តីព្រាងច្បាប់ចំនួន ៨ ផ្សេងទៀតស្តីពី គ្រឹះស្ថានឥណទាន, សេចក្តីព្រាង​វិសោធនកម្មច្បាប់ស្តីពី អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើអាជីវកម្មអចលន​ទ្រព្យ, សេចក្តីព្រាងច្បាប់ស្តីពី​ លំនៅដ្ឋាន, សេចក្តីព្រាងច្បាប់ស្តីពី​ ធនធានទឹក, សេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍, សេចក្តីព្រាងច្បាប់ស្តីពី​ ការគ្រប់គ្រង និងការការពារតំបន់ការងារការពារជាតិ និង​តំបន់​យោធា និងសេចក្តីព្រាងច្បាប់ស្តីពី កម្លាំងចូលរួមការពារសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងការការពារសន្តិសុខ។ អង្គសភាទាំងមូល ក៏បានចំណាយពេលច្រើនផងដែរ លើការពិនិត្យមើលរបាយការណ៍របស់រដ្ឋាភិ​បាលស្តីពី ការអនុវត្តការងារថវិកា និងការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អង្គសភាទាំងមូល បានស្នើឱ្យរដ្ឋាភិបាល​កែលម្អរសមត្ថភាពព្យាករណ៍ និងបង្ហាញពីការឆ្លើយតបគោលនយោបាយឱ្យបានឆាប់ និងសមស្របរួមទាំង ដំណោះស្រាយ​ជាក់ស្តែង​លើប្រតិបត្តិការដែលមានសមត្ថភាពខ្ពស់ និងជាក់លាក់ ឆ្ពោះទៅរកគោលដៅសំខាន់​នៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងអតិផរណា និងការពង្រឹងការស្តារសេដ្ឋកិច្ច ដើម្បីដោះស្រាយ​ផលប៉ះពាល់អវិជ្ជមានពីខាងក្រៅ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.vov.vn/en/politics/domestic/national-assembly-successfully-ends-mid-year-session-post1028466.vov


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`