logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
រដ្ឋសភាវៀតណាមនីតិកាលទី១៥ បន្តបើកសម័យប្រជុំរបស់ខ្លួន
 

រដ្ឋសភាវៀតណាមនីតិកាលទី១៥ បន្តបើកសម័យប្រជុំរបស់ខ្លួន

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​នីតិកាលទី១៥ បានបន្តបើកសម័យប្រជុំលើកទី៥ របស់ខ្លួន ក្នុង​រដ្ឋធានីហាណូយ ក្រោមអធិបតីភាព លោក Vuong Dinh Hue ប្រធានរដ្ឋសភា ដែលព្រឹត្តិការណ៍នេះ ត្រូវបានផ្សាយតាមទូរទស្សន៍នៅ​ទូទាំង​ប្រទេស។ ក្នុងសម័យប្រជុំ​ពេញអង្គ នាព្រឹកថ្ងៃខាងលើ ក្រោមអធិបតីភាព លោក Nguyen Khac Dinh​ អនុប្រធានរដ្ឋសភា អង្គសភាទាំងមូល បានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី លំនៅដ្ឋាន។ លោកNguyen Thanh Nghi រដ្ឋមន្ត្រីក្រសួងសំណង់ បានពន្យល់អំពីបញ្ហាមួយចំនួន ដែលបានលើកឡើង​ដោយ​សមាជិករដ្ឋសភា។ នារសៀលថ្ងៃដដែលនោះ លោក Le Quang Manh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និង​ប្រធានគណៈកម្មាធិការថវិកា និងហិរញ្ញវត្ថុ បានអានរបាយកាណ៍​ស្តីពី ការប្រមូលមតិកែលម្អលើ​សេចក្តី​សម្រេច​ស្តីពី ការអនុម័តរបាយការណ៍ថវិកាជាតិឆ្នាំ២០២១។ បន្ទាប់មកសមាជិករដ្ឋសភា ៤៧៨ រូប បានបោះឆ្នោតអនុម័តយល់​ព្រមសេចក្តីសម្រេចនោះ ដោយសំឡេងគាំទ្រ ៤៧៨ សំឡេង ឬស្មើនឹង ៩៥.៧៥% នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ បន្ទាប់មក លោក Manh បានអានរបាយការណ៍ស្តីពី ការត្រួតពិនិត្យលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី តម្លៃ។ បន្ទាប់មកមានការបោះឆ្នោតអនុម័តលើរ​បាយ​ការណ៍​នោះដោយសំឡេងគាំទ្រ ៤៧៦ សំឡេង រួមទាំង​សមាជិករដ្ឋសភា ៤៥៩ រូប ឬស្មើនឹង ៩២.៩១% នៃសមាជិករដ្ឋសភាទាំមូលដែលផ្តល់​ការយល់ព្រម។ សមាជិកគណៈកម្មា​ធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា និង លោក Vu Hong Thanh ប្រធានគណៈកម្មាធិការ​សេដ្ឋកិច្ចនៃ​រដ្ឋសភា បានអានរបាយការណ៍ស្តីពី ការប្រមូលព័ត៌មានត្រឡប់ស្តីពី សេចក្តីព្រាង​ច្បាប់ស្តីពី វិស័យអចលទ្រព្យ។ អង្គសភាទាំងមូលក៏គ្រោងពិនិត្យពិភាក្សាផងដែរ លើសេចក្តីព្រាងច្បាប់ស្តីពី កម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងសេចក្តី​ព្រាងច្បាប់ស្តីពី ធនធានទឹក…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/18th-working-day-of-15th-national-assembly/254942.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`