logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រមុខរដ្ឋវៀតណាមទទួលជួបសម្តែងការគួរសមជាមួយ ប្រធានរដ្ឋសភាប្រទេសកូតឌីវ័រ
 

ប្រមុខរដ្ឋវៀតណាមទទួលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាប្រទេសកូតឌីវ័រ

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក Võ Văn Thưởng ប្រធានាធិបតី​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសម្តែងការ​គួរសមជាមួយលោក Adama Bictogo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ដែលធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម  ពីថ្ងៃទី១៣-១៦​ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី Thưởng បានជម្រាបជូនភ្ញៀវរបស់លោកថា​ វៀតណាម ផ្តល់សារៈ​សំខាន់​ខ្ពស់ចំពោះការលើក​កម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិ​ប្រទេសអាហ្វិ្រចមួយនេះ ដែលក្នុងនោះកូឌីវ័រ គឺជាដៃគូសំខាន់របស់វៀតណាម។ ក្នុងការបញ្ជាក់ពីភាពរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសក្នុងនយោបាយការទូត និងសេដ្ឋកិច្ច, ប្រមុខរដ្ឋវៀតណាមរូបនេះ បានលើកឡើងទៀតថា នៅមានឱកាសច្រើនសម្រាប់​ប្រទេស​ទាំងពីរ ដើម្បីបង្កើនការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ប្រធានាធិបតីវៀតណាមរូបនេះ បានផ្តល់អនុសាសន៍ថា ភាគីទាំងពីរ គួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំកំពូល, បង្កើនកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាយ៉ាងសកម្មក្នុង​វេទិកាពហុភាគី និងផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការបង្កើនចំណងទាក់ទងសភានៃប្រទេសទាំងពីរ បានបង្កើតលក្ខខណ្ឌអនុគ្រោះនានា សម្រាប់កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច។ ប្រធានាធិបតី Thưởng បានថ្លែងសាទរលទ្ធផល​នៃ​កិច្ចពិភាក្សារបស់លោក Bictogo ជាមួយលោក Vương Đình Huệ ប្រធានរដ្ឋសភាវៀតណាម និងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។ សម្រាប់ការងាររបស់លោក លោក Bictogo បានថ្លែងថា វៀតណាម និងកូតឌីវ័រ ដែលមានភាពស្រដៀងគ្នា​លើការអភិវឌ្ឍសេដ្ឋកិច្ច គួរធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែម​ទៀត និងបង្កើតបរិយាកាសធុរកិច្ច ដែល​មានភាពអនុគ្រោះ គួរឱ្យទុកចិត្តបាន និងប្រកបដោយសុវត្ថិភាព  ដែលធ្លាប់ផ្តល់ការលំបាក និងបញ្ហាប្រឈម​នានាបង្កឱ្យ​មានបញ្ហា​សកល..៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៦-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.einnews.com/pr_news/639599817/state-leader-welcomes-president-of-c-te-d-ivoire-s-national-assembly


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`