logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម-អាហ្សង់ទីន ជំរុញដល់ទំនាក់ទំនងសភា
 

សមាជិកនៃក្រុមមិត្តភាពអាហ្សង់ទីន-វៀតណាម ដែលទើបនឹងបង្កើតថ្មីៗ

លោក Vu Hai Ha ប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានមាន ប្រសាសន៍ថា រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសភានៃសាធារណរដ្ឋអាហ្សង់ទីន គ្រោង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមមកកាន់ប្រជាជាតិអាមេរិកឡាទីន សំដៅពង្រឹងទំនាក់ទំនង​សភា និង ទំនាក់ទំនងដៃគូលើគ្រប់វិស័យរបស់ប្រទេសទាំងមូល។ លោក Hue និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Ministro Pistarini ក្នុងរដ្ឋធានី Buenos Aires កាលពី​រសៀលថ្ងៃទី២៣ ខែមេសា (ម៉ោងក្នុងតំបន់) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាហ្សង់ទីន តបតាមការអញ្ជើញរបស់លោកស្រី Cecilia Moreau ប្រធានសភាតំណាងអាហ្សង់ទីន។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ចំ​ពេល​ខួប​លើក​ទី​៥០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​នានា (២៥ តុលា ១៩៧៣ - ២០២៣) ក្នុង​គោលបំណង​ពង្រឹង ​ទំនាក់ទំនង​មិត្តភាព និង​សាមគ្គីភាព​ជា​ប្រពៃណី​រវាង​វៀតណាម និង​អាហ្សង់ទីន ក៏ដូចជា​ប្រជាជាតិ​អាមេរិក ​ឡាទីន​ដទៃទៀត។ ដំណើរទស្សនកិច្ចនេះត្រូវបានមើលឃើញថា អាហ្សង់ទីនគឺជាដៃគូឈានមុខគេ​មួយរបស់វៀតណាមនៅអាមេរិកឡាទីន និងដើម្បីលើកកម្ពស់លទ្ធភាពនៃការ​ចាប់ផ្តើម​ការចរចាលើកិច្ច​ព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសអាស៊ីអាគ្នេយ៍ និងទីផ្សាររួមភាគខាងត្បូង (MERCOSUR)។ ភាគីវៀតណាម បានសង្កត់ធ្ងន់ថា ខ្លួនយកចិត្តទុកដាក់​ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងភាពជាដៃគូ​លើគ្រប់ជ្រុង ជ្រោយជាមួយអាហ្សង់ទីន ដោយបានគូសបញ្ជាក់ពីក្តីសង្ឃឹមក្នុងការអភិវឌ្ឍភាពជាដៃគូដើម្បី​ផល​ប្រយោជន៍ ប្រជាជនទាំងពីរ ព្រមទាំងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់រៀងៗខ្លួន និងពិភព​លោកទាំងមូល។ ទន្ទឹមនឹងនោះ អាហ្សង់ទីនក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងជំហរដែលកំពុងរីកចម្រើនរបស់វៀតណាម​ក្នុង​ឆាក​តំបន់ និងអន្តរជាតិ ដោយបានសម្តែងនូវ​ឆន្ទៈរបស់ខ្លួន​ក្នុងការលើកកំពស់ភាពជាដៃគូ​លើគ្រប់​ជ្រុង​ជ្រោយឡើងដល់កម្រិតថ្មីមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ​ទាំងពីរ​​ក៏មានភាពរីក​ចម្រើនដូចដែលបានឃើញនៅក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំទៅវិញ ទៅមកនៅ​ឯវេទិកាសភាពហុភាគី ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ២៥-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-argentina-to-ink-cooperation-deal-to-augment-parliamentary-ties/252033.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`