logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ឯកអគ្គរដ្ឋទូត ៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម គឺដើម្បីពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសអាហ្សង់ទីន
 

លោក Luis Pablo Maria Beltramino ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក Luis Pablo Maria Beltramino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំនៅសាធារណ រដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃដំណើរ ទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីននា ពេលខាងមុខរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមដោយសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនេះនឹងរួមចំណែកធ្វើឱ្យ​ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Luis Pablo បាន មានប្រសាសន៍ថា ឆ្នាំ២០២៣ នេះគឺជាខួបលើកទី៥០ នៃការ​បង្កើត​ទំនាក់ទំនងការទូត និងខួប ២៦ឆ្នាំ ចាប់តាំងពីប្រទេសអាហ្សង់ទីន និងវៀតណាមបានបើកស្ថានទូតនៅតាមបណ្តារដ្ឋធានីរៀងៗខ្លួន។ លោក Luis Pablo បានមាន​ប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក Hue នឹងឆ្លុះបញ្ចាំងពីវិស័យសហ ប្រតិបត្តិការ​ដែលមានស្រាប់ ដែលភាគីទាំងពីរកំពុងខិតខំពង្រឹង ក៏ដូចជាជួយជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យថ្មីៗ។ បន្ថែមពីលើការពង្រឹងផ្នែកនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរត្រូវបានគេ​រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យ​ជាច្រើន​ដូចជា យុត្តិធម៌ និងការប្រើប្រាស់លំហអាកាស​ដោយសន្តិវិធីសម្រាប់សេវាផ្កាយរណប និងពាណិជ្ជកម្ម។ លោក Luis Pablo បានបន្តថា នឹងមានកិច្ចប្រជុំ​ថ្នាក់​​រដ្ឋមន្ត្រី​ផងដែរ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាណិជ្ជកម្ម កសិកម្ម និងការទូត ក្នុងកម្រិតទ្វេភាគី។ លោក Luis Pablo បានកត់សម្គាល់ថា ភាគីទាំងពីរនឹងពិភាក្សា និងកំណត់ទិសដៅ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគតក្នុងវិស័យមួយចំនួនទៀត។លោក Luis Pablo បានសង្កត់ធ្ងន់ថា ជាទូទៅ កិច្ចសន្ទនានយោបាយ គឺជាកិច្ចសន្ទនាកម្រិតខ្ពស់ដ៏សំខាន់ ដើម្បី​ធ្វើ​ការសម្រេចលើគោលដៅអនាគតនៃទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ ប៉ុន្តែភាគច្រើនបំផុត ភាគីទាំងពីរកំពុងខិតខំពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ លោក Luis Pablo បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Hue នឹងជួបសន្ទនាការងារ​ជាមួយប្រធានសភាតំណាង និងព្រឹទ្ធសភាអាហ្សង់ទីន ព្រមទាំងចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ២៤-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-top-legislators-visit-to-deepen-diplomatic-ties-with-argentina-ambassador/251995.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`