logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសរបស់សភាគុយបា
 

លោក Vuong Dinh Hue ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអំណាចប្រជាជនគុយបា

កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) លោក Vuong Dinh Hue ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញថ្លែង​សុន្ទរកថាក្នុងសម័យប្រជុំពេញ​អង្គ​ពិសេស នៃរដ្ឋសភាអំណាចប្រជាជនគុយបានីតិកាលទី១០ និងការប្រារព្ធខួបលើកទី៦២ នៃជ័យជំនះ Giron នៅ វិមានសន្និបាត Havana។ ក្នុងសម័យប្រជុំដែលបានផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ជាតិរបស់សាធារណរដ្ឋគុយបា គេឃើញ​វត្តមាន​លោក Miguel Diaz-Canel Bermudez លេខាទីមួយនៃ​បក្សកុម្មុយនិស្ត និងជាប្រធានាធិបតី គុយបា, លោក Esteban Lazo Hernandez ប្រធានសភានៃអំណាចប្រជាជនគុយបា និងសមាជិកសភា ទាំងអស់។ លោក Hue បាន​សម្តែង​នូវ​កិត្តិយសដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅគុយបា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗរបស់​ប្រទេសទាំងពីរ រួមមានខួប​លើកទី៦២ នៃជ័យជំនះ Giron និងការប្រកាសពីលក្ខណៈសង្គមនិយមនៃបដិវត្តគុយបា, ខួប ៧០ ឆ្នាំ ចាប់តាំង​ពីការវាយប្រហារលើបន្ទាយ Moncada, ខួបលើកទី៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គី ភាពជាមួយវៀតណាមខាងត្បូងរបស់គុយបានៃសមាគមមិត្តភាពវៀតណាម-គុយបា និងរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំគុយបាលោក Fidel Castro Ruz នៅវៀតណាម និងទៅ កាន់តំបន់រំដោះនៅវៀតណាមខាងត្បូងក្នុងសម័យសង្គ្រាម។ លោក Hue បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋគុយបាដែលបានផ្តល់ឱកាសឱ្យលោក ធ្វើជាភ្ញៀវបរទេសដំបូងគេក្នុងការថ្លែងសុន្ទរកថានៅមុខរដ្ឋសភា នៃអំណាចប្រជាជន​គុយបា បន្ទាប់ពីសភាបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋថ្មីនៃប្រជាជាតិ​អាមេរិក​ឡាទីន។ លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៦៤ឆ្នាំ ដ៏រុងរឿងនៃបដិវត្តគុយបា (ចាប់តាំងពីខែមករា ឆ្នាំ១៩៥៩) វៀតណាមមានមោទនភាពដែលមានរយៈពេល ៦៣ឆ្នាំ នៃការឈរក្បែរគុយបា។ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ រដ្ឋបាលដែលដឹកនាំដោយ Fidel Castro បានប្រែក្លាយប្រទេសគុយបា ទៅជាប្រទេស​ដំបូងគេនៅអឌ្ឍគោលលោកខាងលិច ដែលបានបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយវៀតណាម។ ក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូវៀតណាម លោក Hernandez បានសង្កត់ធ្ងន់ថា វៀតណាមនិង គុយបាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងមិត្តភាពដែល​មិនអាច​បំបែកបាន។ លោក Hernandez បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Hue ក្នុងការលើកកម្ពស់ទំនាក់ទំនងពិសេស និង ទំនាក់ទំនងសភានៃប្រទេស​ទាំងពីរ....៕ http://ព័ត៌មានសភាទ្វីបអាមេរិក ២១-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-addresses-special-session-of-cuban-parliament/251880.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`